នៅរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសជនជាតិអូស្រ្តាលីម្នាក់ ឈ្មោះ James Ricketson អាយុ៦៨ ឆ្នាំ ដែលបានចូលក្នុងប្រទេសកម្ពុជាធ្វើសកម្មភាពលួចយក
ពត៌មានដើម្បីផ្សព្វផ្សាយទៅក្រៅប្រទេសដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ច។ បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យ បានបិទបាំងអត្តសញ្ញាណ កន្លែងស្នាក់នៅនិងលិខិតឆ្លងដែនរបស់ខ្លួនចំពោះសមត្ថកិច្ច ។ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ស្អែកនេះ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបាននិងកំពុងខិតខំជំរុញការស៊ើបអង្កេត ចាត់វិធានការតាមច្បាប់ ៕