មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងប្រាប់បៀវត្សរ៍២ដងក្នុង១ឆ្នាំ, ឆ្នាំ២០១៨ ទទួលបានប្រាក់បៀវត្សរ៍ទាបបំផុត លើសពី១លានរៀល

ថ្ងៃសៅរ៍ ទី ៣ មិថុនា ២០១៧​
757

(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ភេទ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការដំឡើងប្រាប់បៀវត្សរ៍ជូនពួកគាត់ ដោយដាក់ចេញនូវគោលការណ៍ច្បាស់លាស់ គឺដំឡើងប្រាក់បៀវត្សរ៍២ដងក្នុង១ឆ្នាំ។

ដោយការដំឡើងលើកទី១ ធ្វើឡើងនៅខែមករា ឆ្នាំ២០១៧ គឺជាការដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋាន ក្នុងអត្រា១២ភាគរយក្នុងមួយឆ្នាំ និងការដំឡើងលើកទី២ ធ្វើឡើងក្នុងខែមេសា ឆ្នាំ២០១៧ គឺជាការដំឡើងប្រាក់បំណាច់មុខងារ។

ចាប់ពីខែមេសា ឆ្នាំ២០១៧មក មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានទទួលប្រាក់បៀវត្សទាបបំផុត ៖១៖ មន្ដ្រីរាជការស៊ីវិល វិស័យរដ្ឋបាល ការទូត បច្ចេកទេស ៨៥៣,៥០០រៀល។
២៖ មន្ដ្រីរាជការក្នុងវិស័យអប់រំ ​​​​​​​​​​​​​​​​៩៥៣,៥០០ រៀល។
៣៖ មន្ដ្រីរាជការក្នុងវិស័យសុខាភិបាល ៩៥៣,៥០០រៀល។
៤៖ នគរបាលជាតិ ៩៣៧,៧៣០រៀល។
៥៖ យោធិន ៨៨០,៧៣០រៀល។
៦៖ ចៅក្រម និងព្រះរាជអាជ្ញា ​​​៣,០០០,០០០រៀល។
៧៖ ក្រុមប្រឹក្សារាជធានី ខេត្ត​ ៩៧០,០០០រៀល។
៨៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ​​៧៥០,០០០រៀល។
៩៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ៥៧០,០០០រៀល។
១០៖ ប្រធានភូមិ ២២៥,០០០ រៀល។
១១៖ អនុប្រធានភូមិ ១៨០,០០០រៀល។
១២៖ សមាជិកភូមិ ១៦០,០០០រៀល។

ការដំឡើងប្រាក់ប្រៀវត្សរ៍នេះ មិនមែនបញ្ចប់ត្រឹមតែប៉ុនហ្នឹងនោះទេ ពោលគឺរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ច្បាស់លាស់ត្រូវដំឡើង២ដង ក្នុងមួយឆ្នាំ។ រាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា នៅឆ្នាំ២០១៨ខាងមុខនេះ មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ នឹងទទួលបានប្រាក់បៀវត្សរ៍ទាបបំផុត លើសពី១លានរៀលឡើយ៕

ចែករំលែក

បញ្ចេញយោបល់