ក្រសួងមហាផ្ទៃ ថ្កោលទោសពាក្យសំដីមាក់ងាយរបស់លោកគង់ គាំ មកលើលោកឧបនាយករដ្ឋមន្រ្តី ស ខេង

ថ្ងៃសុក្រ ទី ២ មិថុនា ២០១៧​
497

នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ខុទ្ទកាល័យលោកឧបនាយករដ្ឋមន្រ្តី ស ខេង បានចេញសេចក្តីប្រកាសព័ត៌​មាន ថា ការលើកឡើងរបស់លោក គង់ គាំ ថា «បើសង្រ្គោះជាតិឈ្នះឆ្នោត ឆ្នាំ២០១៨ ដឹកនាំរាជរដ្ឋាភិបាលធ្វើនាយករដ្ឋមន្រ្តី ទុកសម្តេចក្រឡាហោម ស ខេង ធ្វើឧបនាយករដ្ឋមន្រ្តីដដែល តែសង្រ្គោះជាតិធ្វើរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ» គឺជាការមាក់ងាយមកលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចាស់ទុំ ធ្លាប់បានរំដោះជាតិ និងបានរួមសុខទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជន៕

ចែករំលែក

បញ្ចេញយោបល់