នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ ហ្វេសប៊ុកកម្ពុជាពិត បានបង្ហោះផ្សាយនូវខ្សែវីដេអូមួយ ក្រោមចំណងជើងថា «អតីតអ្នកគាំទ្របក្សសង្គ្រោះជាតិដ៏ល្បាញល្បី កញ្ញា ធី សុវណ្ណថា តំណាងឱ្យក្រុមយុវជនជាង១០ម៉ឺននាក់ទូទាំងប្រទេសប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។ អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏ល្បីឈ្មោះ និងសកម្មបំផុតគឺកញ្ញា ធី សុវណ្ណថា បានប្រកាសថា នឹងចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានក្រុមយុវជន និងគាំទ្រតាមមូលដ្ឋានរបស់ខ្លួន រហូតដល់ជាង១០ម៉ឺននាក់ មកពី១០០ឃុំ-សង្កាត់ទូទាំងប្រទេស។
សូមទស្សនាវីដេអូដូចខាងក្រោម៖