អង្គកា​រតម្លាភាពកម្ពុជា បង្ហាញ​ពីបន្ទប់ប្រមូលទិន្នន័​យស្តីពីវិធីសា​ស្រ្ត ក្នុង​​ការសង្កេត​ការណ៍

ថ្ងៃអង្គារ ទី ៣០ ឧសភា ២០១៧​
165

អង្គការតម្លាភាពកម្ពុជានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បានបង្ហាញពីបន្ទប់ប្រមូលទិន្នន័យស្តីពីវិធីសាស្រ្តក្នុងការសង្កេតការណ៍របស់អង្គការតម្លាភាពកម្ពុជាដែលហៅថាវិធីសាស្រ្តសង្កេត សំណាក ស្ថិតិតាមបែបវិទ្យាសាស្រ្តដែលមានលក្ខណៈខុសពីអង្គការដទៃទៀត។ សន្និសីទនេះបានធ្វើឡើងនៅសណ្ឋាគារសាន់វេក្នុងរាជធានីភ្នំពេញ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប មានប្រសាសន៍ថា វត្តមានរបស់អ្នកសង្កេតការណ៍ ក៏ជាការពង្រឹងនូវភាពត្រឹមត្រូវនៃការបោះឆ្នោតផងដែរ ដោយសារអ្នកទាំងនោះជាសាក្សីផ្ទាល់នៅការិយាល័យបោះឆ្នោត។ ប៉ុន្តែលោកបានបញ្ជាក់ថា ការវាយតម្លៃពីលទ្ធផលនៃដំណើរការបោះឆ្នោត ដោយយកសំណាកគំរូតែមួយចំនួននោះ មិនអាចបង្ហាញពីភាពត្រឹមត្រូវ១០០% បាននោះទេ៕

បញ្ចេញយោបល់