មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរទទួលបានសៀវភៅថ្មី៧ក្បាលបន្ថែមពីដៃគូស្រាវជ្រាវ

ថ្ងៃអង្គារ ទី ៣០ ឧសភា ២០១៧​
213

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានទទួលសៀវភៅថ្មីចំនួន៧ក្បាលពីដៃគូស្រាវជ្រាវមួយចំនួន។ សៀវភៅទាំងនោះ និយាយពីការស្រាវជ្រាវផ្នែកបុរាណវិទ្យា ស្ថាបត្យកម្ម ។ល។

សៀវភៅទាំង៧ក្បាល ដែលអាជ្ញាធរជាតិអប្សរាទើបនឹងទទួលបានរួមមាន៖

១-សៀវភៅ Art and Archaeology of South-East Asia ស្តីពីទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍តាំងពីមុនមានសិលាចារឹក។

២-សៀវភៅ Theory and practice of temple architecture in medieval India ដែលបង្ហាញពីការសាងសង់ប្រាសាទតាមគម្ពីរ Vastusastra។

៣-សៀវភៅ Rama- Legends and Rama-reliefs in Indonesia ស្តីពីព្រះរាមក្នុងទស្សនៈ ឥណ្ឌូនេស៊ី។ ៤ មានឈ្មោះថា Research Report on Preah Vihear Temple ដែលជាការសរុបទិន្នន័យស្តីពីស្ថាបត្យកម្ម សិលាវិទ្យា បុរាណវិទ្យា-ល- របស់ប្រាសាទព្រះវិហារ។

៥-សៀវភៅ IGNCA- A Retrospect ដែលជាលទ្ធផល២៥ឆ្នារបស់ Indira Gandhi National Center for the Art។

៦-សៀវភៅ The Iconography of Avalokitesvara in Mainland South East Asia ដែលបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវអំពីព្រះពោធិសត្វ។

៧-ឈ្មោះថា Pilgrimage បង្ហាញពីឥទ្ធិពលនៃធម្មយាត្រាទៅលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន…។

សូមជម្រាបផងដែរថា មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ចាត់ទុកសៀវភៅទាំងអស់ជា សមិទ្ធផលថ្មី និងស្វាគមន៍ចំពោះការស្រាវជ្រាវបន្តពីសំណាក់សិស្សនិស្សិត នៅបណ្ណាល័យរបស់មជ្ឈមណ្ឌល។

គួរបញ្ជាក់ថា សៀវភៅ និងឯកសារស្រាវជ្រាវជាង២៥០០ច្បាប់ ដែលជាឯកសារកម្រ ផ្នែកបុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ សាសនា សិល្បៈវប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណ ភាសាវិទ្យា និងឯកសារជាច្រើនទៀតដែលស្តីពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាពិសេសទំនៀមទម្លាប់ដែលកំពុងបន្តប្រតិបត្តិរបស់អ្នកស្រុកអង្គរ ត្រូវបានរក្សាទុកក្នុងបណ្ណាល័យអាជ្ញាធរជាតិអប្សរា៕

ចែករំលែក

បញ្ចេញយោបល់