ប្រធានគណបក្សប្រជាជនកម្ពុជា៖ ដោយសារបក្សយើងជាបក្សពូកែធ្វើ និងពូកែកសាងប្រទេស ទើបបក្សយើងឈ្នះឆ្នោតរហូតមកដល់ពេលនេះ

ថ្ងៃចន្ទ ទី ២៩ ឧសភា ២០១៧​
103

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវនៅក្នុងទំព័រហ្វេសប៊ុកឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបញ្ជាក់ថា អរគុណ លោកយាយ លោកតា អុំពូមាមីង បងប្អូន និងក្មួយៗទាំងអស់ដែលតែងតែគាំទ្រ និងបោះឆ្នោតឱ្យ «គណបក្សប្រជាជន»។ ជ័យជំនះបក្សយើង គឺបាននាំមកនូវសន្តិភាព និងការរីកចម្រើនពិតៗមកទល់សព្វថ្ងៃនេះ។ ដោយ​សារបក្សយើងជាបក្ស «ពូកែធ្វើ និងពូកែកសាងប្រទេសទើបបក្សយើងឈ្នះឆ្នោត នេះជាមោទនៈភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានសង្រោ្គះជាតិផុតពីរបបកាប់សម្លាប់ និងសង្រ្គាមស៊ីវិលជាយូរមកហើយ ពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ កាលពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ពេលនេះគឺជាដំណាក់កាល នៃការកសាងប្រទេស ជាតិឱ្យកាន់តែសម្បូរសប្បាយជឿនលឿនទៅមុខ។ កម្ពុជាមិនដើរត្រឡប់ថយក្រោយឡើយ។

យើងរួមដៃគ្នាទៅបោះឆ្នោតឱ្យ គណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់គ្នានៅថ្ងៃទី ៤ មិថុនា ខាងមុខនេះកុំបីខាន!

ចែករំលែក

បញ្ចេញយោបល់