បណ្ឌិតសេដ្ឋកិច្ច៖ គោលនយោបាយ៥០ម៉ឺនរបស់បក្សសង្គ្រោះជាតិគឺជាការកុហក

ថ្ងៃចន្ទ ទី ២៩ ឧសភា ២០១៧​
276

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ ហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយដែលជាទស្សនៈរបស់បណ្ឌិតសេដ្ឋកិច្ចមួយរូបក្រោមចំណងជើងថា «គោលនយោបាយ៥០ម៉ឺនរបស់បក្សសង្គ្រោះជាតិគឺជាការកុហក»  ដែលមានខ្លឹមសារដូចខាងក្រោម៖

«ការសន្យាផ្តល់ប្រាក់រាប់សែន និងលានដុល្លារនេះ គឺមិនខុសពីការសន្យាយកលុយទិញសន្លឹកឆ្នោតប្រជាជននោះទេ»។ នេះគឺជាការលើកឡើងរបស់លោក ចាន់ សុផល អ្នកសេដ្ឋកិច្ចកម្ពុជា។ លោកបណ្ឌិត បានបង្ហោះការបកស្រាយលើគោលនយោបាយ៥០ម៉ឺនដុល្លាររបស់គណបក្សសង្គ្រោះជាតិ គឺជាការភូតកុហក។ នៅក្នុងសំណេរបកស្រាយរបស់លោកបណ្ឌិត ដែលមានដាក់រូបចំនួនពីរសន្លឹកគឺលោក សម រង្ស៊ី និងលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី បណ្ឌិតជំ​នាញសេដ្ឋកិច្ចរូបនេះ អះអាងថា «ទោះជាយ៉ាងណាក៏ដោយ ការនិយាយថា នឹងបានថវិកាឃុំសង្កាត់ច្រើនសន្ធឹកសន្ធាប់ សម្រាប់ឆ្នាំ២០១៧ ក្រោយការបោះឆ្នោត គឺជាការនិយាយមិនពិតទេ»

លោកបណ្ឌិត ក៏បានបញ្ជាក់បន្តថា សូម្បីតែសម្រាប់ឆ្នាំ២០១៨ ក៏ទៅមិនរួចនោះដែរ ពីព្រោះរដ្ឋបាល​បច្ចុ​ប្បន្ន គឺជាអ្នករៀបចំ ហើយ ម្យ៉ាងវិញទៀត ថវិកាឃុំសង្កាត់ មិនមែនកំណត់ដោយក្រុមប្រឹក្សាឃុំសង្កាត់ទេ គឺរាជរដ្ឋាភិបាលជាអ្នករៀបចំ និងរដ្ឋសភាជាតិ គឺជាអ្នកអនុម័ត៕

ចែករំលែក

បញ្ចេញយោបល់