នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុក កម្ពុជា ពិត បានបង្ហោះផ្សាយនូវអត្ថបទមួយអមដោយរូបភាពដែលមានខ្លឹមសារថា មេបក្សសង្គ្រោះជាតិដើរសន្យាខ្យល់គ្រប់កន្លែង។ ដើម្បីគេចវេសពីការទទួលខុសត្រូវ ពួកគេអះអាងថា ទាល់តែបានដឹកនាំប្រទេសទើបធ្វើបាន។
សំណួរ៖ តើសង្គ្រោះជាតិ អាចឈ្នះឆ្នោតបានដឹកនាំប្រទេសឬទេ?
ចម្លើយ៖ កាលពីឆ្នាំ 2013 សំឡេងដែលមិនមែនជារបស់គណបក្សប្រជាជនទាំងអស់បោះឲ្យសង្គ្រោះជាតិ។ លទ្ធផល 55 កៅអីគឺជាសំឡេងមូលសរុបទាំងអស់របស់សង្គ្រោះជាតិ។ ប៉ុន្តែ ក្រោយការបោះឆ្នោត សំឡេងរបស់សង្គ្រោះជាតិបានបែកបាក់ដោយសារតែការអស់ជំនឿ៖
1- លោក ម៉ម សូណង់ដូ ដែលបានប្រកាសឲ្យសមាជិកទាំងអស់បោះឆ្នោតឲ្យសង្គ្រោះជាតិ បានប្រមូលយកទៅវិញ រាប់សិបម៉ឺននាក់។
2- គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលកើតឡើងដោយ សារគំនិតផ្តួចផ្តើមរបស់លោក កែម ឡី ក៏ដោយសារការមិនពេញចិត្តជាមួយសង្គ្រោះជាតិ។ គណបក្សនេះក៏បានប្រមូល សំឡេងពីសង្គ្រោះជាតិរាប់សិបម៉ឺននាក់ដែរ។
3- សំឡេងគាំទ្រគណបក្សរបស់លោក សួន សេរីរដ្ឋា ដែលកាលពីឆ្នា2013 បោះឲ្យសង្គ្រោះជាតិ ពេលនេះក៏ត្រូវបានប្រមូលយកទៅវិញ។
4- គណបក្សសម្ព័ន្ធរបស់លោក ខឹម វាសនា ដែលពេលនេះកំពុងមានសន្ទុះគួរសមក៏ប្រមូលសំឡេងពីសង្គ្រោះជាតិមិនតិចដែរ។
5- សកម្មជនសង្គ្រោះជាតិជាច្រើនទៀតបានចាកចេញមករួមជាមួយគណបក្សប្រជាជនកម្ពុជាដោយការអស់ជំនឿ។
ដូច្នេះ សូមបងប្អូនជួយបូកលេខផងថា តើសង្គ្រោះជាតិកើនឬថយចុះ? បើដូច្នេះ តើការសន្យារបស់សង្គ្រោះជាតិមិនមែនជាសន្យាខ្យល់ទេឬ? តើយើងគួរបណ្តោយឲ្យមេដឹកនាំសង្គ្រោះជាតិបោកតទៅទៀតដែរឬទេ???