លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងថា សរមភូមិប្រយុទ្ធដោយយកសន្លឹកក្រដាសជាអាវុធ ដើម្បីដណ្តើមជ័យជំនះនៅលើសង្រ្គាមប្រជាធិបតេយ្យមិនងាយស្រួលឡើយ សំខាន់នោះគឺ ការប្រព្រឹត្តនៅអំពើរល្អនិងការខិតខំធ្វើការងារបម្រើ រាស្រ្តបន្ថែមទៀត របស់សមាជិកយើងទៅលើប្រជាជនជាពិសេសការអូសទាញមកគាំទ្រលើ គណបក្សប្រជាជនកម្ពុជា។
លោក បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៧ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាយុវជនចំនួន ១៧២ នាក់ ស្រី ៥៨ នាក់ មកពីសាខាបក្សចំនួន ០៦ ជុំវិញខេត្តនៅទីស្នាក់ការគណបក្សខេត្ត៕