លោកឧកញ៉ា កុយ សុវណ្ណ ក្រុមការងារថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះជួយ ឃុំអំពិលទឹក បានមានប្រសាសន៍អោយដឹងថា៖ការដង្ហែរក្បួនយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះគឺដើម្បីផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗសំរាប់អភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០១៧ដល់ឆ្នាំ២០២២របស់គណបក្សប្រជាជនកម្ពុជានិងបង្ហាញអោយឃើញពីការគាំទ្ររបស់ប្រជាពលរដ្ឋមកលេីគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និង ការអភិវឌ្ឍន៍ គ្រប់អាណត្តិ កត្តានេះ ដោយសារមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែងតែរៀបចំនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសអោយមានការរីកចំរើន ។
លោកឧកញ៉ាបានមានប្រសាសន៍បែបនេះនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងឱកាសដែលលោកបានដឹកនាំដង្ហែរក្បួនយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៤នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួម ពីក្រុម ការងារថ្នាក់ខេត្ត ថ្នាក់ស្រុក បេក្ខជនក្រុមប្រឹក្សាឃុំនិងសមាជិកសមាជិកាគាំទ្រគណបក្សប្រជាជនសរុបចំនួន១.៥០៣នាក់។
លោកឧកញ៉ា បានមានប្រសាសន៍បន្តទៀតថា៖ យុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤គឺជាដំណាក់កាលដ៏សំខាន់ដែលគណបក្សប្រជាជនត្រូវផ្សព្វផ្សាយពីគោលនយោបាយដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងជាយុទ្ធសាស្រ្តដ៏សំខាន់ អោយសមាជិកសមាជិកាបានយល់ កាន់តែច្បាស់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានរបស់ខ្លួន ដើម្បីបន្តរក្សាបាននូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍអោយមូលដ្ឋាន និងប្រទេសជាតិទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕