រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាអតិថិជនប្រើប្រាស់ទឹកស្អាតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មេត្តាជ្រាបថា ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះត្រួតពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញដែលមានអាយុកាលប្រើប្រាស់លើសពី ១១ឆ្នាំឡើងទៅ ដោយដាក់នាឡិកាទឹកថ្មីជំនួសវិញ (ការផ្លាស់ប្តូរនាឡិកាទឹកថ្មីពុំមានការបង់ថ្លៃទេ ជាបន្ទុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ) ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នេះតទៅដូចមានក្នុងតារាងជូនភ្ជាប់មកជាមួយ។
សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៧ ៧៧ ៣៣៣ ៤៥ រាល់ម៉ោងធ្វើការ៕