លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាឆ្អែតហើយ ដោយសារសង្រ្គាម ហើយពលរដ្ឋមិនអាចប្រថុយគាំបក្ស​នយោបាយ​ដែលគ្មានបទ​ពិសោធន៍​ និងគ្មាន​សមត្ថភាព​ដឹកនាំកសាង​ប្រទេសបានឡើយ​

ថ្ងៃសុក្រ ទី ២៦ ឧសភា ២០១៧​
119

“គណបក្សប្រជាជនកម្ពុជា” គឺជាគណបក្សដ៏ធំជាងគេបំផុតនៅកម្ពុជា ហើយប្រជាពលរដ្ឋទូទាំងប្រទេស គឺបានឃើញច្បាស់អំពីស្នាដៃដឹកនាំ និងស្នាដៃកសាងអភិវឌ្ឍប្រទេសរបស់បក្សប្រជាជន រួមមានសាលារៀន វត្តអារាម ផ្លូវថ្នល់ ស្ពានតូច ធំ ខ្វាត់ខ្វែងដែលតភ្ជាប់ពីខេត្ត និងពីតំបន់មួយទៅតំបន់មួយសម្រួលដល់ការរស់នៅ ការធ្វើដំណើរ និងការប្រករបរទទួលទានរបស់ប្រជាពលរដ្ឋឲ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។

ប្រជាពលរដ្ឋទូទាំងប្រទេស គឺកំពុងរស់នៅយ៉ាងសុខសប្បាយក្នុងប្រទេសជាតិ ដែលកំពុងរីកចម្រើនទៅមុខ។ គ្មាននរណាម្នាក់ចង់វិលទៅកាន់របបអតីកាលវិញឡើយ ព្រោះកម្ពុជាឆ្អែតហើយដោយសារសង្រ្គាម ហើយពលរដ្ឋក៏មិនអាចប្រថុយគាំទ្រទៅលើបក្សនយោបាយដែលគ្មានបទពិសោធន៍ និងគ្មានសមត្ថភាពដឹកនាំកសាងប្រទេសកម្ពុជាបានឡើយ។

ដូច្នេះយើងត្រូវបន្តបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា” ដើម្បីប្រជាពលរដ្ឋយើងរស់នៅសុខសាន្តទាំងអស់គ្នា៕

ចែករំលែក

បញ្ចេញយោបល់