ហ្វេសប៊ុកចៅចាក់ស្មុក៖ ពាក្យសម្តីដែលហៅគេថាជាជនក្បត់ជាតិ ក៏អាចបង្កជាសង្គ្រាមបានដែរ មិនចាំបាច់មានអាវុធឡើយ!

ថ្ងៃសុក្រ ទី ២៦ ឧសភា ២០១៧​
96

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយដោយដាក់ចំណងជើងថា «ពាក្យសម្តីដែលហៅគេថាជាជនក្បត់ជាតិ ក៏អាចបង្កជាសង្គ្រាមបានដែរ មិនចាំបាច់មានអាវុធឡើយ!» ដែលមានខ្លឹមសារដូចខាងក្រោម៖

ឆ្លើយតបទៅនឹងការលើកឡើងរបស់មេបក្សសង្រ្គោះជាតិថា ពួកគេគ្មានអាវុធ គឺមិនអាចមានសង្រ្គាមទេនោះ! សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្មានអាវុធមិនមែនថា គ្មានសង្រ្គាម​នោះទេ តែសង្រ្គាមកើតចេញពីសម្តីរបស់ពួកគេ ដែលបានហៅអ្នកដទៃថាជាជនក្បត់ជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹងសកម្មជនគណបក្សសង្រ្គោះជាតិ ក្នុងពេលធ្វើយុទ្ធនាការឃោសនាកន្លងទៅដែលថាអ្នកគាំទ្របក្សប្រជាជនកម្ពុជាសុទ្ធតែជាវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ថា សង្រ្គាមវាផុយស្រួយណាស់ ដរាបណាបក្សប្រឆាំងនៅតែធ្វើនយោ​បាយលាបពណ៌បែបនេះ។ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា កម្ពុជាបែកបាក់ច្រើនស​ម័យកាលមកហើយ ដែលល្មមដល់ពេលឈប់បែកបាក់ទៀតហើយ៕

ចែករំលែក

បញ្ចេញយោបល់