កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំស្នាក់ការគណបក្សខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ប្រធានគណបក្សខេត្តបានដឹកនាំកិច្ចប្រជុំស្ដីពីគោលការណ៍ណែនាំផ្សព្វផ្សាយពីគោលនយោបាយរបស់បក្ស ក្នុងដំណើរយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧ ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកនិងឃុំទាំង៧០នាក់។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោកប្រធានគណបក្សបានជំរុញឲ្យក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុក ឃុំ សង្កាត់ ខិតខំសហការជាមួយក្រុមការងារថ្នាក់កណ្តាល ស្រុក ឃុំ ធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនឲ្យគាត់យល់ និងចូលរួមគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនឈានទៅទទួលបានជ័យជំនះឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ ។
លោក ឈួរ ច័ន្ទឌឿន បានបានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ក្នុងពេលយុទ្ធនាការឃោសនា ត្រូវគោរពឲ្យបានតាមច្បាប់កំណត់ គ.ជ.ប ព្រោះគណបក្សប្រជាជនជាគណបក្សនយោបាយចាស់ទុំ មិនត្រូវបង្កបញ្ហា អ្វីខុសពីច្បាប់ឡើយ៕