ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ចុះជួបសំណេះសំណាលជាមួយ បេក្ខជនក្រុម​ប្រឹក្សាឃុំ ​សមាជិក-សមាជិកា​ នៅស្រុកអង្គរជុំ​ និងស្រុកពួក​ ប្រមាណ​ជិត២ពាន់នាក់​

ថ្ងៃព្រហស្បតិ៍ ទី ២៥ ឧសភា ២០១៧​
94

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារ នៃគណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយ បេក្ខជនក្រុមប្រឹក្សាឃុំ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកអង្គរជុំចំនួន ១,១៧០នាក់ និងស្រុកពួកចំនួន ៨០០នាក់ សរុបប្រមាណ ១,៩៧០នាក់។

ការចុះជួបសំណេះសំណាលនេះ អមដំណើរដោយលោក ឃឹម ប៊ុនសុង សមាជិក គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ នៃគណបក្សខេត្តសៀមរាប សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រតិភូអមដំណើរ និងក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ នៃគណបក្សខេត្ត និងក្រុមការងារចុះជួយស្រុកផងដែរ៕

ចែករំលែក

បញ្ចេញយោបល់