ឧបនា​យករដ្ឋមន្ត្រី ម៉ែន សំអ​ន អញ្ជើ​ញសម្ពោធ​សមិទ្ធផល​នានា នៅវត្ដ​ពពែ​តចាស់ នៅខេត្តស្វាយរៀង

ថ្ងៃព្រហស្បតិ៍ ទី ២៥ ឧសភា ២០១៧​
148

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់ព្រះវិហារថ្មី និងសមិទ្ធិផលនានា នៅវត្តពពែតចាស់ នៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្ដស្វាយរៀង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ។

លោកស្រីក៏បានពាំនាំផ្ដាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកទាំងពីរតែងតែ រួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជាជូនដល់អង្គពិធី ។ លោកស្រីបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខ សន្តិភាព និងសេរីភាពពេញលេញ ដែលបានធ្វើឲ្យមានការរីកចម្រើនទាំងពុទ្ធចក្រ និងអាណាចក្រ ។ ដោយឡែកនៅក្នុងខេត្តស្វាយរៀង បានដាក់សម្ពោធឲ្យប្រើប្រាស់សមិទ្ធិផលថ្មីៗនៅក្នុងវត្តពពែតចាស់នាពេលនេះ បានចំណាយអស់ថវិកាអស់ ៤០.០០០.០០០រៀល និង ១៧១.៣១៩ដុល្លារ គឺជាសមិទ្ធិផលដែលកើតចេញពីទឹកចិត្ត និងសុទ្ធាជ្រះថ្លារបស់ នាយឧត្ដមសេនីយ៍ សួស អង្គារ៍ និងស្រីឧកញ៉ា ញឹម សុខាល័យ ព្រមទាំងសម្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស បានខិតខំកសាងសមិទ្ធិផលថ្មីៗនៅក្នុងវត្ត ដើម្បីជាគុណប្រយោជន៍ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។
លោកស្រីក៏បានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវចេះថែរក្សានូវសិមិទ្ធិផលទាំងនេះ ហើយរដូវនេះជារដូវនវស្សាសូមប្រជាពលរដ្ឋត្រូវយកចិត្តទុក្ខដាក់ក្នុងការបង្ករបង្កើនផល ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជៀសផុតពីគ្រឿងញៀន ជាពិសេស សូមបងប្អូនទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នាកុំបីខាន ជាពិសេស ត្រូវចេះគៀងគរសមាជិកនៅក្នុងគ្រួសារ និងបង្អូនឲ្យបោះឆ្នោតជូនជូនគណបក្សប្រជាជាន ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសម្ថតភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខ សន្តិភាពជូនប្រទេសជាតិ៕

ចែករំលែក

បញ្ចេញយោបល់