ចៅ ចាក់ស្មុក៖ រដូវបោះ​ឆ្នោតមក​ដល់ យុវជនបក្ស​ប្រឆាំងមួយ​​ចំនួន​បង្កើត​មុខរបរដើរឃោស​នាប្រមូលលុយ​ពីក្រៅស្រុកដើម្បី​ធ្វើមាន​ធ្វើបាន

ថ្ងៃព្រហស្បតិ៍ ទី ២៥ ឧសភា ២០១៧​
126

មិនត្រឹមតែមេដឹកនាំបក្សប្រឆាំងទេដែលយកនយោបាយធ្វើជំនួញដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅតាមប្រទេសនានា ដើម្បីដាក់ចូលក្នុងគណនីផ្ទាល់ខ្លួនរបស់បុគ្គលជាអ្នកនយោបាយសូម្បីសកម្មជនបក្សនេះមួយចំនួនជា យុវជនក្មេងៗ ដែលមិនដឹងជាមានប្រវត្តិបក្សយ៉ាងដូចម៉េចផង បានព្យាយាមចូលកៀកមេដឹកនាំបក្សដើម្បីថតរូបយកតែមប្រិ៍ទៅប្រថាប់ត្រាគណនីធនាគាររបស់ខ្លួន ឬកេរ្តិ៍ឈ្មោះរបស់ខ្លួនដើម្បីរង់ចាំទទួលការបរិច្ចាកប្រាក់របស់អ្នក ដែលមានសមាន ចិត្តនឹងបក្សប្រឆាំងនៅឯក្រៅប្រទេស។ ដើម្បីទាក់ទាញការគាំទ្រសកម្មជនបក្សនៅក្រៅប្រទេស ដែលខ្លះមិនដែល ទាំងមកជាន់ដីខ្មែរផងក្នុងរយៈពេល៣០ឬ៤០ឆ្នាំកន្លងមកនេះតាំងពីពួកគេបានចាកចេញពីកម្ពុជាដោយសារតែសង្គ្រាមមកជនឆ្លៀតឱកាសនិយមដែលតែងតែអះអាងខ្លួនថាជាវិរនារី យុវជនស្នេហាជាតិ យុវជនដ៏អង់អាចក្លា ហានដែលស្រេច តែពួកគេតែងតាំងខ្លួនឯងបានព្យាយាមក្នុងការវាយប្រហារទៅលើរាជរដ្ឋាភិបាល ទៅលើគណបក្សប្រជាជនកម្ពុជាឬគណបក្សផ្សេងទៀតតាមតែខ្លួននឹកឃើញប៉ាតណាប៉ាតណី។ ធ្វើដូច្នេះពលរដ្ឋនៅខាងក្រៅ ប្រទេសនឹងសប្បាយ រីករាយព្រោះក្រុមតារាហ្វេសប៊ុកមួយចំនួននេះសម្តែងបានល្អណាស់ព្រោះពួកគេចេះជេរ ចេះច្រៀង ចេះធ្វើឆ្កួត ចេះធ្វើជា ចេះធ្វើជាមនុស្សវិកលចរិតចេះធ្វើខាំគេខាំឯងដោយមិនបានឈរលើមូលដ្ឋានច្បាស់លាស់។

នៅក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតនេះគេឃើញលេចនៅមុខមាត់អ្នកឆ្លៀតឱកាសនិយមមួយចំនួនក្នុងនោះមាននារីប៊ីប៊ីលីដែលគេដឹងថា ជាសាហាយស្មន់របស់តំណាងរាស្ត្រ ឡុង រី និងអតីតដៃគូរបស់គេពីមុន មកឈ្មោះ ឡេង ឧត្តម ជាដើមបានចាប់ផ្តើមចេញមុខមក ដើម្បីធ្វើជាឃ្លីបវេដេអូវាយប្រហារគណបក្សប្រជាជនដើម្បី អាចរៃអង្គាសបានថវិកាសម្រាប់ផ្ទាល់ខ្លួន។ ក្មេងទាំងពីរនាក់នេះធ្លាប់មានរឿងអាស្រូវជាមួយគ្នា ទាំងការរស់នៅជាមួយគ្នា និងការឈ្លោះទាស់ទែងគ្នាដោយសារតែចែកលុយគ្នាមិនត្រូវ និងម្នាក់ស៊ីដាច់លុយដែលគេផ្ញើឱ្យពីក្រៅមក។ ពេលខ្លះបានឈ្លោះគ្នា បរិហារកេរ្តិ៍គ្នាលើហ្វេសប៊ុកទៀត។ ពួកគេទាំងពីរធ្វើជាដើរថតនេះថតនេះជួយសកម្មជន ជួយឃោសនារកសំឡេងឆ្នោតឱ្យបក្សប្រឆាំង ឬថតជនក្រីក្រ ដើម្បីរកការគាំទ្រថវិកា ធ្វើគម្រោងនេះ គម្រោងនោះដើម្បីអង្គាសថវិកា។ បងប្អូនមួយចំនួនធំបានលង់ក្នុងឧបាយកលរបស់ពួកគេទាំងនេះ។ ដោយសារតែមានភាពមិន ស្មោះត្រង់អ្នកឱកាសនិយមជ្រកក្រោមទ្រនុំបក្សសង្គ្រោះជាតិមួយចំនួនត្រូវបានម្ចាស់ជំនួយដេញទាន់ជាន់កែង។ ប៊ី ប៊ីលី និងឡេង ឧត្តម នេះធ្លាបើត្រូវបានម្ចាស់ជំនួយធំពីប្រទេសកូរ៉េខាងត្បូងប្រកាសរកឈ្មោះដើម្បីបកស្រាយរឿង ស៊ីដាច់លុយជំនួយដែលមានទឹកប្រាក់ចំនួន៨៤៥០ដុល្លារ អាមេរិក (ជាជំនួយមកពីប្រទេសកូរ៉េខាងត្បូងដោយមិន គិតពីជំនួយពីប្រទេសផ្សេងៗទេ)។ នេះគ្រាន់តែជារឿងតូចមួយតែប៉ុណ្ណោះ នៅមានរឿងរ៉ាវជាច្រើនទៀតដែលសកម្មជនបក្សប្រឆាំងមួយចំនួនបាននិងកំពុងឆ្លៀតយកនយោបាយធ្វើអាជីវកម្មដើម្បីផលចំណេញរៀងខ្លួនដួចជានារី ម្នាក់ឈ្មោះវតី យុវជនដែលជាប់គុកដោយការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌គង់ រីយ៉ា ឬតួឯកហ្វេសប៊ុកមួយចំនួនទៀត។

មានសកម្មជន និងអ្នកគាំទ្រផ្សេងទៀតក៏កាត់កន្ទុយលាបកំប៉ោដែរដែលបានលះបង់ពេល
វេលាធនធានទៅ ឱ្យគណបក្សប្រឆាំង ប៉ុន្តែចុងបញ្ចប់បានត្រឹមតែបោសគូថខោ។ កញ្ញាម្នាក់ឈ្មោះម្លិះ កោះក្របី បានសរសេរនៅលើ គណនីហ្វេសប៊ុករបស់ខ្លួនថា «រឿងខ្លះបើយើងមិនបានប្រឡូកក៏យើងមិនដឹងថាវាយ៉ាងម៉េចទេ។ នាងបានរំឮកឡើង ថាកាលពីឃោសនាបោះឆ្នោតឆ្នាំ ២០១៣ នាងបានភ្លើតភ្លឺនតាមការញុះញង់ និងភាពល្ងង់ខ្លៅមួយពេលរបស់នាង ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិអស់រលីងពីខ្លួន ដោយគ្មានពេលគ្រប់គ្រងបុគ្គលិក និងគ្រប់គ្រងមុខរបរ ដកលុយជួយគេ ដល់ទីបញ្ចប់ តើអ្នកណានៅស្គាល់ខ្ញុំ? គ្មានអ្នកណាមកទិញខ្ញុំទេ គឺខ្ញុំទិញខ្លួនឯងតែម្តង កុំឱ្យភ្លើ ឱ្យគេបោកប្រើត ទៀត ប្រយ័ត្នរកតែបាយឱ្យកូនស៊ីមិនបាន!»។ អ្នកដែលចាញ់បោកការបោកបញ្ឆោតរបស់ក្រុមបក្សប្រឆាំងមិនមែន មានតែម្នាក់នេះទេគឺរាប់មិនអស់ មានទាំងអ្នកចាញ់បោកលុយកាក់ផ្ទាល់ និងចាញ់បោកសន្លឹកឆ្នោត។ បងប្អូនដែល ធ្លាប់បោះឆ្នោតឱ្យបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៣ កំពុងតែថ្នូរស្តាយដែលបោះឱ្យបក្សប្រឆាំង ដូចបោះឱ្យមុខជំ នួញរបស់ខ្លួនខាតឡុងចុងដោយសារតែបោះឆ្នោត ហើយបក្សប្រឆាំងបានដើរអុកឡុកសាកល្បង កម្លាំងបម្រុងនឹង ធ្វើបដិវត្តន៍ពណ៌ទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់និងប៉ុនប៉ងក្នុងការរំលាយការបោះឆ្នោតជាដើម។ អ្នកខ្លះអង្គុយថ្ងូរ ថាចង់បោះឆ្នោតឱ្យបក្សប្រឆាំងឡើងដឹកនាំប្រទេសម្តង ប៉ុន្តែទីបំផុតបក្សនេះប្រហោងក្នុង គ្មានអ្វីទាំងអស់ មានតែ កម្មវិធីនយោបាយបោកប្រាស់តែប៉ុណ្ណោះ និងពូកែខាងញុះញង់ ការរើសអើងប្រកាន់ពូជសាសន៍ បញ្ឆេះកំហឹងរវាង វណ្ណៈក្នុងសង្គមតែប៉ុណ្ណោះ។ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់និងបោះឆ្នោតតំណាងរាស្ត្រខាងមុខបងប្អូន ប្រជាពលរដ្ឋថានឹងជ្រើសរើសយកបក្សដែលនាំយកសន្តិភាពមកឱ្យកម្ពុជា និងប្រជាជន ព្រមទាំងជាអ្នកការពារសន្តិ ភាព និងការអភិវឌ្ឍ។ អ្នកឆ្លៀតឱកាសមួយចំនួនបានត្រឹមតែកេងចំណេញផលប្រយោជន៍តែប៉ុណ្ណោះ មិនបានគិតពីផលប្រយោជន៍ជាតិពិតប្រាកដឡើយ។

មានអ្នកចំណេញ មានអ្នកខាត មានអ្នកចាញ់បោកប្រាសតាមការញុះញង់! ចរិតពិតមួយទៀតរបស់បក្ស ប្រឆាំងគឺការរើសអើងប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយដ៏ខ្មៅងងឹត បានស្ថិតនៅក្នុងចំណោមសកម្មជន បក្សប្រឆាំងមួយចំនួនតូច ដែលបានមាក់ងាយមនុស្សដូចគ្នា និងចាត់ទុកអ្នកដែលអស់ជំនឿលើការដឹកនាំរបស់មេ ដឹកនាំបក្សប្រឆាំងនិងបានដើរចេញពីបក្សភូតកុហកសន្យាបោកប្រាស់នេះ ដោយពួកគេហៅអ្នកចាកចេញទាំងនោះ ពី«អ្នកស្នេហាជាតិ វរបុរស វិរនារីទៅជាពួកក្បត់ជាតិ ពួកលក់ក្បាល ពួកថោកទាប ពួកអាអស់តម្លៃ» ជាដើម។

តើនេះឬជាធនធានមនុស្សរបស់បក្សប្រឆាំងនោះ? ពេលរដូវបោះឆ្នោតមកដល់ ក្រុមនេះពិតជាកាក់កប សប្បាយរីករាយនឹងស្វែងរកមូលនិធិផ្សេងៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈចប់ការបោះឆ្នោត ពួកគេខ្លះលក់ឡេ ហើយពេលខ្លះសម្តែងធ្វើជាលេបថ្នាំសម្លាប់ខ្លួនដើម្បីទាក់ទងក្តីអាណិត និងទទួលបានថវិកាផ្គត់ផ្គង់ ខ្លួនពីសំណាក់ពលរដ្ឋមួយចំនួននៅក្រៅស្រុក។ នេះពិតជាយកនយោបាយធ្វើអាជីវកម្ម ដូចមេដឹកនាំខ្លួនមែន! តាមពិត ក្រុមនេះមិនស្មើនឹងកូនរបស់សកម្មជនគណបក្សប្រជាជនផងដែល ចេះស្រឡាញ់ប្រទេស ស្រឡាញ់សន្តិភាព និងស្រឡាញ់ការអភិវឌ្ឍ៕

ប្រភព៖ ចៅ ចាក់ស្មុក

 

ចែករំលែក

បញ្ចេញយោបល់