ពលរដ្ឋប្តឹងអ្នកកាសែត២នាក់ដោយសារដើរសួរគាត់ថាបោះឆ្នោតឱ្យគណបក្សណា

ថ្ងៃពុធ ទី ២៤ ឧសភា ២០១៧​
143

កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០​ព្រឹក មាន​អ្នកកាសែត​ខាំ​បូ​ឌៀ​ដេលី​២​នាក់ ដែលមាន​ឈ្មោះ PETER ZSOMBOR ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​កាណាដា កាន់​ប៉ាស្ព័រ​លេខ GA108809< 2CAN7 80 9017M1806209 និង​ម្នាក់ទៀត​ឈ្មោះ អូន ខាំ​ភាព ភេទ​ប្រុស ជនជាតិខ្មែរ បាន​ចុះមក​សម្ភាសន៍​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដែលជា​ឃុំ​ដែល​អាណត្តិ​មុន​គណបក្ស សម រង្សី ឈ្នះឆ្នោត ហើយ​អណ​ត្តិ​នេះ​ពួកគាត់​កំពុង​ងាក​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាវិញ។​
​    ​
​យោងតាម​របាយការណ៍​បាន​ឱ្យ​ដឹងថា អ្នកកាសែត​២​នាក់ បានធ្វើការ​សម្ភាសន៍​ប្រជាពលរដ្ឋ​ថា តើ​អ្នកឯង​បោះឆ្នោត​ឱ្យគណបក្ស​ណា​? ប្រជាពលរដ្ឋ​ឆ្លើយថា បោះឆ្នោត​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​។ អ្នកកាសែត ​ក៏បាន​សួរដេញដោល​បន្តទៀតថា​អាណត្តិ​មុន​ម៉េច​បាន​បោះ​​ឆ្នោត​ឱ្យគណបក្ស​សម រង្ស៊ី ហើយ​អាណត្តិ​នេះ ម៉េច​បាន​បោះឆ្នោត​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​?​ ប្រជាពលរដ្ឋ​ឆ្លើយថា​បោះឆ្នោត​ឱ្យ​​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ផ្លូវ មាន​សាលារៀន មាន​មន្ទីរពេទ្យ​នឹង មាន​អ​គិ្គ​ស​នី ដាំ​ដំណាំ​ដូចជា​ដំឡូង​មាន​ទីផ្សារងាយ​លក់ដូរ​។​
​    ​
​តាម​របាយ​ការ​ណ៍ប្រជាពលរដ្ឋ​មួយក្រុម​ទៀត ពេលដែល​ពួកគាត់​ពាក់អាវ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពួកគេ​បាន​សួរដេញដោល​ថា តើ​អ្នកឯង​បោះឆ្នោត​ឱ្យគណបក្ស​ណា​? ប្រជាពលរដ្ឋ​ឆ្លើយថា បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។​ ពួកគាត់​សួរដេញដោល​ទៀតថា​ហេតុ​អី្វ​ពាក់អាវ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហើយ​បែរជា​បោះឆ្នោត​​ឱ្យ​គណបក្ស​ប្រជាជន​វិញ​?​ ប្រជាពលរដ្ឋ​ឆ្លើយ​ទៀតថា ខ្ញុំ​គ្រាន់តែ​មកជួយ​ហែរ​គេ​យក​អាវ​ពាក់​ពាក់​តែ​ប៉ុណ្ណឹង​ទេ ។ ​ពួកគាត់​បាន​សម្ភាស​ន៍​ជាច្រើន​ក្រុម​ទៀត​ដែល​យើង​មិនអាច​ប្រមូល​ព័ត៌មាន​បាន​ភ្លាមៗ នោះទេ ។​
​    ​
​ក្រោយ​សកម្មភាព​ខាងលើនេះ​ប្រជាពលរដ្ឋ​បានមក​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុ​ស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន​ដោយ​ពួគគាត់​មានការ​​បារម្ភ​ដូចជា​៖ ​ការសួរដេញដោល​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​រក្សា​ការសម្ងាត់​នៃ​ការបោះឆ្នោត​របស់​ពួកគាត់​។​ ពួកគាត់​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគាត់​នៅពេល​ព័ត៌មាន​នេះ​ឮ​ដល់​គណបក្ស​ដែល​ពួកគាត់​មិន​គាំទ្រ​និង​បារម្ភ​ខ្លាច​គណបក្ស​​ដែល​ពួកគាត់​មិន​គាំទ្រ មាន​ឧបាយកល​អី្វ​មួយ​បំផ្លាញ​ឆន្ទៈ​ពួកគាត់​មិន​ឱ្យពួកគាត់​បោះឆ្នោត​តាម​ឆន្ទ​:​របស់​ពួកគាត់​បាន។ ដោយមាន​ការបារម្ភ​បែបនេះ ទើប​ពួកគាត់​បានដាក់​ពាក្យបណ្តឹង​មួយ​ប្តឹង​ជន​ទាំង​២​នាក់​ខាងលើ​សូម​ឱ្យសមត្ថកិច្ច​មាន​វិធានការ​តា​មផ្លូវច្បាប់​។​
​    ​
​ពាក់ព័ន្ធ​បញ្ហា​នេះដែរ លោក​ខៀវ កា​ញា​រី​ទ្ធិ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ក៏បាន​អំពាវនាវ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់ គួរ​រៀន​ច្បាប់បោះឆ្នោត និង​ក្រមសីលធម៌​ក្នុងពេល​បោះឆ្នោត​ឱ្យបាន​ខ្ជាប់​ខ្ជួនចៀសវាង​ការចោទប្រកាន់​នានា​៕

ចែករំលែក

បញ្ចេញយោបល់