ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ជិតឈានមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្តីអំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ចៀសវាងដើរតួនាទីជាមេក្រូជួយឃោសនាសារនយោបាយដែលមានខ្លឹមសារប្រជាភិថុត ភូតកុហក និងបោកប្រាស់ប្រជាជន។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានបញ្ជាក់ថា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ចៀសវាងឱ្យបាននូវការផ្សាយព័ត៌មាន ចចាមអារ៉ាម ការមួលបង្កាច់ ការធ្វើឱ្យភ័ន្តច្រឡំ ការញុះញង់ ការប្រមាថមាក់ងាយ បរិហាកេរ្តិ៍ ការបំពានសិទ្ធិសេរីភាពនយោបាយ របស់បុគ្គល៕