អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​សង្ឃឹម​ថានៅ​ឆ្នំា​២០១៦ ទំនិញ​នំាចូល នឹងមាន​ការកើន​ឡើងជាង​ឆ្នំា២០១៥

ថ្ងៃសៅរ៍ ទី ៣០ មេសា ២០១៦​
293

អាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកចេញចូលសេដ្ឋកិច្ចជាតិធំជាងគេរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងកំឡុងឆ្នាំ២០១៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានចំណូលប្រមាណ៥០លានដុល្លារអាមេរិក។

ប្រធានបទដ៏សំខាន់ដែលគេកត់សំគាល់នៅប្រទេសកម្ពុជា គឺមោទនភាពជាងពីរទសវត្សរ៍ចុងក្រោយនេះប្រជាជនកម្ពុជាត្រូវបានគេមើលឃើញថាមានប្រាក់ចំណូល ជាមធ្យមបានកើនឡើង ៨.០ភាគរយ ជារៀងរាល់ឆ្នំា សកម្មភាពសេដ្ឋកិច្ចប្រកបដោយសក្ដានុពលរបស់ប្រទេសកម្ពុជារំពឹងថា និងបានកើនឡើងដល់ ៧.៣ភាគរយ ដែលកំណើននេះទំហំធំជាងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៏។

ឯកឧត្តម លូ គឹមឈុន អគ្គនាយកកំពុងផែស្វយ័ត ខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា កត្តាជំរុញអោយកំណើនសេដ្ឋកិច្ច ដ៏វិជ្ជមាននេះគឺដោយសារមានស្ថិរភាពនយោបាយផ្ទៃក្នុង រយៈពេលជាង២០ឆ្នំា ដែលអោយមានភាពរីកចំរើនក្នុងវិស័យកម្មន្តសាល  កាត់ដេរ ទេសចរណ៍ សំណង់ និងវិស័យកសិកម្ម។ ប៉ុន្តែយើងមិនអាចរីកលូតលាស់បានទេ ដរាបណាគ្មានហេដ្ឋារចនាសម្ព័ន្ធ ដែលអាចទុកចិត្តបាន ។ ដូចេ្នះហើយតួនាទីកំពុងផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពង់រួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជាកត្តាដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន។

តាមការបញ្ជាក់ពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពុងផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម លូ គឹមឈុន ថាកំណើនដែលមានលក្ខណៈរឹងមំានិងស្ថេភាព នៅក្នុងឆ្នំា២០១៣ កំពុងផែមានលក្ខណៈឆ្លងកាត់ សរុបជាង៣លានតោន ក្នុងឆ្នំា២០១៤ បរិមាណទំនិញបានកើនឡើងជាង៣.៤លានតោន កើនប្រមាណជិត១៤ភាគរយធៀប និងឆ្នំាមុន ចរាចរណ៏ទំនិញក្នុងកុងតឺន័រ រយៈ៧ខែឆ្នំា២០១៥  បានកើនឡើងប្រមាណជាង២១ ភាគរយ បើធៀបនិង រយៈពេលដូចគ្នាកាលពីឆ្នំាមុន និង១១ខែ ឆ្នំា២០១៥ កន្លងមក បរិមាណទំនិញឆ្លងកាត់កើនឡើងជិត៤លានតោនបើគិតជាកុងតឺន័រ ឆ្លងកាត់វិញប្រមាណ( ៤ពាន់ PEU )កើនឡើងរហូតដល់១៧ភាគរយ ហើយបើគិតជាអង្ករ កើនរហូត ដល់៤០ភាគរយ និងចំនួននាវាឆ្លងកាត់ គឺកើនរហូតដល់៣០ភាគរយ ។   បើតាមការប៉ាន់ស្មានចំណូលមានប្រមាណជិត៥០លានដុល្លារ។ កំពុងផែនំាចូលដូចជា គ្រឿងចក្រវត្ថុធាតុដើម សំរាប់យកមកកាត់ដេរ  និងសំភារៈ សំណង់ ដូច្នេះទំហំនេះធំធេងណាស់សំរាប់ប្រទេសកម្ពុជា។

ឯកឧត្តមមានប្រសាសន៍ថា កំពុងផែស្វ័យយ័តក្រុងព្រះសីហនុ មានលក្ខណៈល្អប្រសើរដែលមានចំណតផែព្រមទំាងការគ្រប់គ្រងប្រតិបត្តិការ កុងតឺន័រ និងនាវាចរណ៏ ដែលមានប្រព័ន្ធបច្ចេកវិជ្ជាទំនើប។ មានផ្ទៃដីប្រមាណជា១៥០ហិចតាត្រូវបានប្រើប្រាស់ក្នុងការស្តុកទំនិញ និងកុងទីន័រ តំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល ក្នុងការគំាទ្រសេដ្ឋកិច្ចជាតិ  បំរើអោយប្រជាជន និងប្រទេសជាតិ។ ឯកឧត្តមសង្ឃឹមថានៅឆ្នំា២០១៦ កំពុងផែស្វយ័តក្រុងព្រះសីហនុ នឹងមានការកើនឡើងចំណូលជាងឆ្នំា២០១៥ ។

កំពុងផែស្វយ័តនេះត្រូវបានបង្កើនឡើងដំបូងគេនៅឆ្នំា១៩៦០ ដែលជាកំពុងផែទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជាបានឆ្លងកាត់កំណើនយ៉ាងខ្លំាងក្លាដែលជាការធ្វើទំនើបកម្មជាបន្តបន្ទាប់ សព្វថ្ងៃនេះកំពុងផែនេះបានប្រតិបត្តិការតាមបទដ្ឋានស្មើនិងបណ្តាកំពុងផែលំដាប់អន្តរជាតិ ក្នុងតំបន់និងពិភពលោក។

អត្ថបទ៖ ប៊ុនធី

 

 

ចែករំលែក

បញ្ចេញយោបល់