មានគណបក្សប្រជាជនកម្ពុជា​ គឺមានសាលារៀន​គ្រប់ទីកន្លែង​ ចាប់តាំងពី​ទីក្រុងរហូត​ដល់ជនបទ​

ថ្ងៃពុធ ទី ២៤ ឧសភា ២០១៧​
253

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា បានកសាងសាលារៀនកាន់តែច្រើនឡើងៗ ចាប់តាំងពីទីក្រុងរហូតដល់ជនបទ។ សាលារៀនស្ទើរតែគ្រប់កម្រិត គឺបានកសាងនៅក្បែរផ្ទះប្រជាពលរដ្ឋ ដើម្បីជួយសម្រួលដល់កូនចៅក្មួយៗ សិស្សានុសិស្សបានសិក្សារៀនសូត្រគ្រប់ៗគ្នា ព្រោះយុវជនត្រូវការ សិក្សារៀនសូត្រចាំបាច់បំផុត។

ការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា គឺគាំទ្រលើកស្ទួយ និងចូលរួមជួយជំរុញ ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សអោយកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។ នេះបើតាមការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា នេះមិនមែនជាការឃោសនាសន្យាខ្យល់ទេ តែជាការពិត ព្រោះសមិទ្ធផលសាលារៀនគឺបាននិងកំពុងកសាងជារៀងរាល់ថ្ងៃ មិនដូចបក្សមួយចំនួនកំពុងឃោសនាខ្យល់ ដែលគ្មានបានកសាងអ្វីមួយនៅឡើយសម្រាប់យុវជន ក្មួយៗ និងចៅៗ គឺមិនអាចជឿទុកចិត្តបានឡើយ៕

ចែករំលែក

បញ្ចេញយោបល់