ក្រសួងសាធារណការ បើកការដ្ឋានជួសជុល និងសាងសង់ផ្លូវបេតុង និងផ្លូវដីក្រាលថ្ម ក្នុងស្រុកកោះធំ

ថ្ងៃអង្គារ ទី ២៣ ឧសភា ២០១៧​
130

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវបេតុងចំនួនបីខ្សែប្រវែងសរុប ១៤៥៦ម៉ែត្រ ផ្លូវដីក្រាលថ្មចំនួន៦ខ្សែប្រវែងសរុប៦០០០ម៉ែត្រ ឋិតក្នុង ស្រុកកោះធំ ខេត្តកណ្តាលដោយមានប្រជាពលរដ្ឋអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

លោកទេសរដ្ឋមន្ត្រីបានរំឭកជូនបងប្អូនប្រជាពលរដ្ឋថា បើប្រទេសយើងគ្មានសុខសន្តិភាព និងគ្មានស្ថេរភាពនយោបាយដែលទទួលបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យើងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ។ល។ និងមិនអាចទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុន និងភ្ញៀវទេសចរណ៍ ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ដូចសព្វថ្ងៃនេះឡើយ៕

បញ្ចេញយោបល់