នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈខេត្តកែប​ មានបើក​វគ្គបណ្តុះបណ្តាល​វិជ្ជាជីវៈដល់​ យុវជន​ចំនួន១២០នាក់​

ថ្ងៃអង្គារ ទី ២៣ ឧសភា ២០១៧​
284

នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ មានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនចំនួន១២០នាក់ ក្រោមអធិបតីភាពលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព មន្រ្តីរាជការជុំវិញខេត្តយ៉ាច្រើនកុះករ។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើជំនាញសំខាន់ដែលជាផលប្រយោជន៍សម្រាប់យុវជនដូចជា កាត់ដេរ កែសម្ជស្ស សំណង់ជាងកំបោរ កំព្យួទ័រ និងភាសាអង់គ្លេស ដោយប្រើរយៈពេល០៤ខែ ពុំមានការបង់ថ្លៃឡើយ ដោយអាហាររូបករណ៍ ១០០% ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ។

យុវជនដែលទទួលបានការបណ្តុះបណ្តាលរយៈពេល០៤ខែ បានគោរពថ្លែងអំណរគុណ និងដឹងគុណ ជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពួកគេអោយមានលទ្ធភាពស្វែងរកការងាធ្វើ ហើយក៏បានប្តេជ្ញាចិត្តបន្តគាំទ្រ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសអោយមានសន្តិភាពឈានទៅរកការអភិវឌ្ឍ សុភមង្គលជានិច្ចនិរន្ត៕

ចែករំលែក

បញ្ចេញយោបល់