ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ លោក អ៊ុន ចាន់ដា ប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញចុះសំណេះសំណាល សមាជិកបក្ស២៥០នាក់ ស្ថិតនៅឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងមានការចូលរួមដោយលោកអនុប្រធានគណបក្សខេត្ត ក្រុមការចុះជួយស្រុក ឃុំព្រះឃ្លាំងផងដែរ។
ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា មានប្រសាសន៍ថ្លែងអំណរគុណ ដល់សមាជិកយើងទាំងអស់ ដែលគ្រប់កាលៈទេសៈតែងជឿជាក់ និងគាំទ្រដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាលោកនាយករដ្ឋមន្ត្រីតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេស ការខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិយើងទូទាំងប្រទេស៕