បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យនៅមូលដ្ឋាន

ថ្ងៃអង្គារ ទី ២៣ ឧសភា ២០១៧​
147

លោកស្រី បាន ស្រីមុំ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញសំណេះសំណាល ជាមួយសមាជិកសមាជិការបក្ស នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះការបោះឆ្នោតនេះគឺជាការបោះឆ្នោតជ្រើសរើសមេឃុំ និងចៅសង្កាត់ដែលដឹកនាំមូលដ្ឋាន នាំមកនូវការអភិវឌ្ឍរីកចំរើនជាបន្តបន្ទាប់ ជាមួយគ្នានេះដែរ ការបោះឆ្នោតអាចប្រព្រឹត្តិទៅបានក៏ដោយសារប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំ ដូច្នេះសន្លឹកឆ្នោតរបស់យើង ១សន្លឹក បោះជូនគណបក្សប្រជាជនកម្ពុជា គឺជាការគាំទ្រដល់ការកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចំរើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងចូលរួមការពារសន្តិភាពនេះអោយស្ថិតស្ថេរយូអង្វែង។ លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ ជំរុញដល់ថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ត្រូវបន្តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរថែមទៀត ជាពិសេសត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អប្រសើរ ហើយត្រូវដោះស្រាយទុកកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាកុំអោយប្រជាពលរដ្ឋមានការអាក់អន់ស្រពន់ចិត្ត ៕

ចែករំលែក

បញ្ចេញយោបល់