រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងដល់ លោក លោកស្រី ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅខាងលិចនៃចិញ្ចើមផ្លូវជាតិលេខ៥ កែងនឹងផ្លូវលេខ១១៤R-S2 ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
សេចក្តីជូនដំណឹងបានបន្តថា ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅលើផ្លូវជាតិលេខ៥ ចាប់ពីចន្លោះផ្លូវលេខ១១៤R ដល់ផ្លូវលេខ១២០R ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៣:០០នាទីយប់។
ដូច្នេះ សូមលោក លោកស្រី ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងតាមបណ្តោយផ្លូវខាងលើ ត្រៀមបម្រុងទឹកសម្រាប់តម្រូវការប្រើប្រាស់ក្នុងពេលដែលក្រុមការងារយើងខ្ញុំចុះអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាត៕