ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ អញ្ជើញសំណេះ​សំណាល​ជាមួយ​ប្រធានក្រុមបក្ស​ សមាជិក ​មន្រ្តីបក្ស ​ក្នុងឃុំរណសិរ្ស​ ខេត្តព្រះវិហារ​

ថ្ងៃចន្ទ ទី ២២ ឧសភា ២០១៧​
111

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ លោក ឡុង សុវណ្ណ អនុប្រធានគណបក្សខេត្ត អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស សមាជិក មន្រ្តីបក្ស ក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរ ប្រធានគណបក្សខេត្ត បានមានប្រសាសន៍សុំឲ្យសមាជិក សមាជិកាបក្ស ជាពិសេសប្រធានក្រុមបក្សនីមួយ ត្រូវបង្កើនការចុះសាកសួរសុខទុក្ខសមាជិករបស់ខ្លួនតាមខ្នងផ្ទះ គឺដើម្បីពិនិត្យលើឯកសារពាក់ព័ន្ធ ដើម្បីធានាថាសមាជិកខ្លួនអាចទៅបោះឆ្នោតបាន ជាពិសេសជម្រុញឲ្យសមាជិកយើងទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕

ចែករំលែក

បញ្ចេញយោបល់