នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញណក្ខន្ធ សពកងកម្លាំងរក្សាសន្តិសុខរបស់កម្ពុជា ក្រោមទង់អង្គការសហប្រជាជាតិ ចំនួន០៤រូប ដែលបានពលីជីវិតកាលពីរាត្រីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៧ព្រោះតែការបាញ់ប្រហាររបស់ក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល ដែលរួមមាន៖
១-លោកអនុសេនីយ៍ត្រី ស៊ាង នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យ គុណភាព
២-លោកអនុសេនីយ៍ទោ អ៊ឹម សំ (ពលបាលឯក) បុគ្គលិកបើកបរប៊ុលដូស៊ែរ
៣-លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអេចស្ការវ៉ាទ័រ
៤-លោកអនុសេនីយ៍ត្រី ម៉ោ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។
ពិធីគោរពវិញ្ញាញក្ខន្ធនេះ ប្រព្រឹត្តទៅនៅវត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕