យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងធ្វើបទបង្ហាញស្ដីពី «ស្ថាប័នសិទ្ធិមនុស្សជាតិ» នៅវេលាម៉ោង០៨៖០០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ដោយសហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សេចក្តីជូនដំណឹងបានបន្តថា បទបង្ហាញនេះ នឹងត្រូវធ្វើនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕