នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ស្រុកចំនួន៥ ក្នុងខេត្តបាត់ដំបង រួមមានពេលព្រឹក ស្រុកថ្មគោល និងស្រុកបវេល ពេលរសៀល មានស្រុក កំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន នៅតាមទីស្នាក់ការគណបក្សស្រុកនីមួយៗ ។