លោក ស ខេង អញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៤

ថ្ងៃអាទិត្យ ទី ២១ ឧសភា ២០១៧​
179

ព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ត្រី​ ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង បានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានសមាជិក សមាជិកា ចូលរួម ប្រមាណ ជាង ៥០០០នាក់ មកពីបណ្តាសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង។

ចែករំលែក

បញ្ចេញយោបល់