លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចូលរួមបើកយុទ្ធនា ការឃោសនាបោះឆ្នោតនៅឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ

ថ្ងៃសៅរ៍ ទី ២០ ឧសភា ២០១៧​
175

នៅថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០១៧នេះ​ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត តាកែវ បានអញ្ជើញចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ដែលមានសកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់រួមដង្ហែរក្បួនឆ្លងកាត់ភូមិទាំង១៣ ក្នុងឃុំដោយមានការចេញមកស្វាគមន៍រាក់ទាក់ពីប្រជាពលរដ្ឋនៅតាមគ្រប់ភូមិ។

ការដឹកនាំដង្ហែរក្បួនយុទ្ធនាការឃោសនាក្នុងឃុំ គឺដឹកនាំដោយលោក ស្វាយ ស៊ីថា ប្រធានក្រុមការងារចុះមូល​ដ្ឋានឃុំកុមាររាជា បេក្ខជនក្រុមប្រឹក្សាឃុំ និងក្រុមការងារថ្នាក់ជាតិជាច្រើនរូបផងដែរដោយមានការគាំទ្រពីប្រជា ពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងសំឡេងជ័យឃោសចេញពីទឹកចិត្តរបស់ប្រជា​ពលរដ្ឋគឺប្រកបដោយភាពកងរំពង ដូចជា៖ ជយោ! គណ​បក្សប្រជាជនកម្ពុជា ! ឈ្នះ ឈ្នះ ឈ្នះជារៀងរហូត៕

ចែករំលែក

បញ្ចេញយោបល់