ហ្វេសប៊ុកចៅចាក់ស្មុក៖ គ្រោះថ្នាក់ណាស់សម្រាប់ជាតិ

ថ្ងៃសៅរ៍ ទី ២០ ឧសភា ២០១៧​
139

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុកបានបង្ហោះផ្សាយពីភាពគ្រោះថ្នាក់ដែលបង្កដោយនយោបានរបស់បក្សប្រឆាំងក្រោមចំណងជើងថា​ គ្រោះថ្នាក់ណាស់សម្រាប់ជាតិ ដែលមានខ្លឹមសារដូចខាងក្រោម៖

បក្សប្រឆាំងកំពុងប្រើនយោបាយពីរក្នុងពេលតែមួយ គឺទី១-នយោបាយប្រជាភិថុតិ (មានន័យថា ការលួង​លោមបោកប្រាស់ និងភូតកុហកប្រជាជន តាមរយៈការសន្យាខ្យល់រៀងរាល់រដូវបោះឆ្នោត និងការ​បោក​ប្រាស់ភូតកុហកតាមទិសស្លោក បំភ្លៃ បំភាន់ បំប៉ោង បំផ្លើស) និងទី២-នយោបាយប្រជោបាយនិយម (មានន័យថា ញុះញង់ប្រជាជនឱ្យមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំងនឹងរដ្ឋអំណាច ហើយធ្វើនយោបាយលើកំហឹងនេះ ដែលនេះជាសញ្ញាប្រកាសអាសន្នមួយដែលធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន ព្រោះនយោបាយប្រជោបាយនិយមនេះ នឹងនាំឱ្យមានការបែកបាក់ជាតិ និងបង្កភាពវិកវរចលាចលសង្គម និងឈានទៅរកសង្រ្គាមសុីវិលជាថ្មី)!

អ្នកស្រឡាញ់សន្តិភាព ត្រូវតែធ្វើសកម្មភាពប្រកបដោយថាមវន្ត ហើយក្រោកឈរឡើងជ្រោងទង់សន្តិភាព ដើម្បីសេចក្តីសុខ និងបន្តការអភិវឌ្ឍ តកូនតចៅជំនាន់ក្រោយ!

ចែករំលែក

បញ្ចេញយោបល់