ខេត្តកែប៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តប្រារព្ធពិធីមីទ្ទិញ្ញរំលឹកវិញ្ញាណក្ខន្ធ ២០ ឧសភា គោរពអដ្ឋិធាតុប្រជាជនស្លូតត្រង់ ដែលត្រូវបានបនប្រល័យពូជសាសន៍ ប៉ុល ពត សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យកាន់កាប់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៅក្នុងវត្តកំពង់ត្រឡាច។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិក្សានុសិស្ស ស្ថិតនៅវត្តកពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប៕