កាលពីសប្តាហ៍មុន ប្រធានាធិបតីចិន លោក Xi Jinping បានរៀបចំទទួលគណៈប្រតិភូរាប់រយនាក់នៅឯវេទិកាផ្លូវមួយ ខ្សែក្រវ៉ាត់មួយក្នុងទីក្រុងប៉េកាំង។ មានការសរសេរជាច្រើននៅក្នុងសារព័ត៌មានជាភាសាអង់គ្លេសអំពីផលប៉ះពាល់ផ្នែកភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ចសកល និងការអភិវឌ្ឍដ៏ទូលំទូលាយ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់លោក Xi អ្វីដែលជាបញ្ហាសំខាន់បំផុតនោះ ថាតើប្រជាជនចិនគិតដូចម្តេច។ ការបន្តភាពស្របរបស់គាត់ និងគណបក្សកុម្មុយនិស្តចិន គឺត្រូវពឹងផ្អែកទៅលើជំនឿរបស់ប្រជាជន ដែលថាការដឹកនាំកំពុងតែធ្វើបានល្អទៅតាមកាតព្វកិច្ចស្នូលរបស់ខ្លួនក្រោមកិច្ចសន្យាសង្គមដ៏សុក្រិតក្រោយឆ្នាំ១៩៨៩។
ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានរាយការណ៍ជាច្រើនពីកិច្ចប្រជុំកំពូល។ តាមពិតទៅ វាគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជនបានផ្សព្វផ្សាយរឿងនេះ។ ជាឧទាហរណ៍ សេចក្តីរាយការណ៍នៃសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋ People’s Daily និង Xinhua បានសង្កត់ធ្ងន់ទៅលើតែសុន្ទរកថារបស់លោក Xi នៅឯពិធីបើកកិច្ចប្រជុំកំពូល ដោយអំពាវនាវឱ្យមានការបន្តជាថ្មីនៃ «គំនិតផ្តួចផ្តើមផ្លូវសូត្រ» ដែលបម្រើការអភិវឌ្ឍរួម និងចែករំលែកនៃក្តីសុបិន្តដល់ប្រជាជាតិទាំងអស់សម្រាប់អនាគតឱ្យកាន់តែប្រសើរឡើង។
ការឆ្លើយតបរបស់ប្រជាជនចិនចំពោះសេចក្តីរាយការណ៍ទាំងអស់នេះ តាមការដែលខ្លួនអាចមើលឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម គឺមានលក្ខណៈវិជ្ជមានខ្លាំងណាស់។ ដូចគ្នាខ្លាំងណាស់ទៅនឹងអូឡាំពិកឆ្នាំ២០០៨ កិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញានៃការមកដល់ជាថ្មីរបស់ចិននៅលើឆាកអន្តរជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាផលប្រយោជន៍សមហេតុផល និងកិច្ចសន្យាសង្គមត្រូវបានប្រកាន់យកក៏ដោយ ក៏ការពិភាក្សារបស់ប្រជាពលរដ្ឋចិនបានផ្តោតលើរបៀបនៃការធ្វើការងារជាជាងបញ្ហាជាក់ស្តែង៕
ប្រភព: The Diplomat ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧