ប្រធាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង លើកឡើងថា នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើ ឱ្យកម្ពុជាមានសន្តិភាពពេញលេញ និងមានការអភិឌ្ឍ

ថ្ងៃសុក្រ ទី ១៩ ឧសភា ២០១៧​
116

ខេត្តកំពង់ឆ្នាំង៖ ប្រធាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានលើកឡើងថា
នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើ
ឱ្យកម្ពុជាមានសន្តិភាពពេញលេញ នាំឱ្យមានការអភិវឌ្ឍប្រទេសជាតិ កាន់តែរីកចំរើន ធានាបានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ
និងបង្កើតកំណើនប្រាក់ចំណូលប្រចាំថៃ្ងជូនប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា និងបានធ្វើឱ្យអត្រានៃភាពក្រីក្រមានកំរិតទាបជាលំដាប់។

លោក ឈួរ ច័ន្ទឌឿន ប្រធាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះនាព្រឹកថៃ្ងទី១៩ ខែឧសភា ឆ្នាំ២០១៧ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាមកពីសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត និងសាលាក្រុងកំពង់ឆ្នាំង ចំនួន២០១នាក់ នៅសាលប្រជុំស្នាក់ការគណបក្ស
ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថា ជិត ២០ឆ្នាំមកនេះ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន បច្ចុប្បន្ននៅទូទាំងប្រទេស មានសន្តិភាព សុខសុវត្ថិភាពល្អ និងមាន ការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ចាប់តាំងពីទីជនបទ មូលដ្ឋាន ឃុំ/សង្កាត់ រហូតដល់ទីប្រជុំជន ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបំរើឱ្យផលប្រយោជន៍ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវ អោយយុវជនទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុននេះ អោយបានគ្រប់ៗគ្នា៕

ចែករំលែក

បញ្ចេញយោបល់