លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយ គ្រឹស្តបរិស័ទ នៅថ្ងៃទី២៥ ខែឧសភា នៅមជ្ឈមណ្ឌលកោះពេជ្រ

ថ្ងៃសុក្រ ទី ១៩ ឧសភា ២០១៧​
110

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  នឹងអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំគ្រឹស្តបរិស័ទជាច្រើនរូប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម  រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបើកកិច្ចប្រជុំត្រៀមរៀបចំ កម្មវិធីជួបសំណេះសំណាលជាមួយ គ្រឹស្តបរិស័ទខាងលើ នៅទីស្តីការក្រសួងធម្មការ និងសាសនា។

ក្នុងកិច្ចប្រជុំខាងលើនេះមានការចូលរួម ពីមន្រ្តីក្រសួងស្ថាប័ន ដែលជាប់ពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណង ដើម្បីឱ្យមានការរៀបចំកម្មវិធី ប្រព្រឹត្តទៅបានប្រកបដោយភាពជោគជ័យ និងល្អប្រសើរ។
សូមជម្រាបថា ជារៀងរាល់ឆ្នាំលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តែងតែអញ្ជើញចូលរួម នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយ គ្រឹស្តបរិស័ទនេះ៕

ចែករំលែក

បញ្ចេញយោបល់