អភិបាលខេត្តកែបចុះពិនិត្យការឈូសឆាយផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប

ថ្ងៃសុក្រ ទី ១៩ ឧសភា ២០១៧​
205

ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ឆ្លើយតបតម្រូវការជាក់ស្តែងពីប្រជាពលរដ្ឋ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អមដំណើដោយលោក លោកស្រីអភិបាលរងខេត្ត គណៈអភិបាលក្រុង មន្ទីរពាក់ព័ន្ធរួម នឹងបងប្អូនប្រជាពលរដ្ឋ អញ្ជើញចុះមកពិនិត្យមើលការឈូសឆាយផ្លូវលំក្រាលគ្រូសក្រហមមួយខ្សែ ដែលមានទទឹង០៤ ម៉ែត្រ បណ្ដោយ ១២០០ម៉ែត្រ ដែលជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ៕

ចែករំលែក

បញ្ចេញយោបល់