ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីអំពីសមិទ្ធផលដែលនារីសម្រេចបាន និងផ្សព្វផ្សាយអំពីការងារ ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខ នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
កិច្ចប្រជុំនេះផងដែរ ក៏បានការអញ្ចើញចូលរួមពីសំណាក់ប្រធានសមាគមនារី នៃបណ្តាក្រសួង-ស្ថាប័ន សរុបចំនួន ៤០រូប ហើយក៏បានពិភាក្សាគ្នា និងចែករំលែកនូវបទពិសោធន៍ដែលក្រសួងស្ថាប័នបានអនុវត្តទទួលជោគជ័យនាពេលកន្លងមក ៕