នាយ​ឧត្តមសេនីយ៍​ នេត សាវឿន​ បើកកិច្ចប្រជុំ​ជាមួយស្នងការ​នគរបាល​រាជធានី-ខេត្ត​ ទាំង២៥ ដើម្បីបន្ដផ្សព្វផ្សាយផែនការ ការពារយុទ្ធនាការឃោសនាបោះឆ្នោត

ថ្ងៃសុក្រ ទី ១៩ ឧសភា ២០១៧​
97

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំជាមួយស្នងការនគរបាលរាជធានី-ខេត្ត ទាំង២៥ ដើម្បីបន្ដផ្សព្វផ្សាយផែនការ ការពារយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំអគ្គស្នងការ និងមានការចូលរួមពីស្នងការរងទូទាំង២៥រាជធានី-ខេត្ត ដែលពាក់ព័ន្ធផងដែរ។

នាយឧត្តមសេនីយ៍ នេត សាវឿន ធ្លាប់បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ ត្រូវបានរៀបចំសម្រាប់ការការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដោយក្នុងនោះកម្លាំងនគរបាល៣៥,០៤៣នាក់ កងរាជអាវុធហត្ថ៦៤៣នាក់ និងកងយោធិពលខេមភូមិន្ទ១,៨៤៤នាក់។

សម្រាប់ផែនការការពារ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលរយៈពេល១៤ថ្ងៃនោះ កម្លាំងការពារសុរប ១៩,៣១១នាក់ ក្នុងនោះ នគរបាល១៥,៣៧១នាក់ កងរាជអាវុធហត្ថ១,៩៧០នាក់ និងកងយោធពលខេមរភូមិន្ទ ១,៩៧០នាក់ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់