ប្រធានគណបក្សប្រជាជន ខេត្តកំពង់ឆ្នាំង ស្នើឱ្យ សមាជិកសមាជិកា​គណបក្ស​ប្រជាជនកម្ពុជា​ថែរក្សាសន្តិភាព​ដែលខំរក្សាបាន​ ជិត២០ឆ្នាំ​ឱ្យបានគង់វង្ស​

ថ្ងៃសុក្រ ទី ១៩ ឧសភា ២០១៧​
123

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន ប្រធានគណបក្សប្រជាជន ខេត្តកំពង់ឆ្នាំង បានថ្លែងថា សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាត្រូវរក្សា ឱ្យបាននូវសន្តិភាពដែលបានខំរក្សាបានជិត២០ឆ្នាំ និងបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

លោក ឈួរ ច័ន្ទឌឿន បានថ្លែងបែបនេះ នារសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងឱកាស ដែលលោកបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្ស មកពីមន្ទីរសាធារណៈការ ខេត្តមន្ទីរកសិកម្មខេត្ត, មន្ទីរសង្គមកិច្ចខេត្ត, មន្ទីរសុខាភិបាលខេត្ត, តំបន់ប្រតិបត្តិការសឹងរងខេត្ត និង មន្ទីរសុរិយោដីខេត្ត សរុប ៧០២នាក់។

លោក បានមានប្រសាសន៍បន្តថា ប្រទេសជាតិ មានសន្តិភាព និង មានការរីកចម្រើន គ្រប់វិស័យមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ទទឹក ភ្លើង គ្រប់ទីកន្លែង។ សំខាន់គណបក្សប្រជាជនមិនបាន សន្យា តែបានធ្វេីអោប្រទេសជាតិ មានការរីកចំរេីន និងបំរេីសេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ តែបក្សប្រឆាំង បានតែសន្យា តែមិនបានធ្វើអ្វី សោះសំរាប់ប្រទេសជាតិ និងប្រជាជនជាពិសេសប្រជាជន មានទុក្ខគឺរត់ចោលស្រុកប៉ុណ្ណោះ។ លោកបានអំពាវនាវអោយសមាជិកសមាជិកាទាំងអស់អញ្ជេីញទៅបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុននេះ អោយបានគ្រប់ៗគ្នា៕

ចែករំលែក

បញ្ចេញយោបល់