ការ​ផ្តួច​ផ្តើម​គំនិត​​ខ្សែក្រវ៉ាត់​និង​វិថី​គួរ​តែ​រៀន​សូត្រពី​ផ្លូវ​ដែល​គេ​ដើរ​រួច​

ថ្ងៃពុធ ទី ១៧ ឧសភា ២០១៧​
186

ប្រធានាធិបតីចិន​ ស៊ី ជិនពីង មិន​បាន​ខក​ខាន​ក្នុងការ​ប្រើ​ប្រាស់​ការ​ទូត​ដ៏ហួង​ហែង​​ដើម្បី​គាំទ្រ​ផែនការ​​គោល​នយោ​បាយ​ការបរទេស​យុទ្ធ​សាស្ត្រ រយៈ​ពេល​វែង និង​ដ៏មហិច្ឆិតា​នោះទេ។ គ្មាន​ផែនការ​នយោ​បាយ​ណា​មួយ​​រៀបចំឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដូច​ជា​ការ​ផ្តួច​ផ្តើម​គំនិត​ខ្សែ​ក្រវាត់​និង​វិធី (Belt and Road Initiative – BRI) ដែល​មាន​គោល​ដៅ​ក្នុងការ​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នូវ​​វិថី​សូត្រ​​បុរាណ​​តាម​រយៈ​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​​ដែល​នឹង​តភ្ជាប់​បណ្តា​សេដ្ឋកិច្ច​​នៅ​តំបន់ Eurasian នៅ​ក្នុង​បណ្តាញ​ពាណិជ្ជកម្ម​និង​វិនិយោគ​​របស់​ចិន​នោះទេ។

​កម្លាំង​នៃ​អំណាច​ទន់​របស់ BRI នោះ​កំពុង​តែ​បង្ហាញ​​យ៉ាង​ខ្លាំង​នៅពេល​ប្រមុខ​រដ្ឋាភិបាល​ជា​ច្រើន​បាន​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ប៉េកាំង​នៅថ្ងៃទី ១៤-១៥ សម្រាប់​វេទិកា​ខ្សែក្រវាត់​និង​វិថី​​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។ កិច្ច​ប្រជុំ​ក្រុម​ប្រទេស BRICS នៅ​ខែកញ្ញា​នេះ​នៅ​ក្រុង Xiamen នឹង​ជា​កិច្ច​ប្រជុំ​បន្ទាប់​បន្សំ​ បើ​ប្រៀប​ធៀប​គ្នា​នោះ។​

ផែនការ​សេដ្ឋកិច្ច​ជា​ច្រើន​បាន​បញ្ចូល​នៅ​ក្នុង​ BRI។ វា​មាន​គោល​បំណង​ក្នុងការ​សម្រួល​ផ្លូវ​​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ផលិត​លើស​របស់​ចិន​ទៅ​បរទេស បង្កើន​​ការ​ចាយ​វាយ​ប្រាក់​ចិន​នៅបរទេស ​ការ​ផ្ទេរ​ការ​លើស​តម្រូវ​ការ​របស់​ចិន​ទៅ​កាន់ប្រទេស​ជិតខាង ​ធ្វើឲ្យ​ប្រទេស​ដែល​ចូល​រួម​ឲ្យ​ជាប់​បំណុល​ ទាញ​យក​ធនធាន​យុទ្ធ​សាស្ត្រ​របស់​ប្រទេស​នោះ​និងរួម​ជា​មួយ​គ្នា​នោះ​​ទាញ​យក​សមាណ​​ចិត្ត​នយោ​បាយរបស់​ពួក​គេ។​

ប្រាក់​បម្រុង​របស់​ចិន​​ត្រូវ​បាន​ប្រើ​ប្រាស់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ល្អ​ជាង​ការ​ផ្ញើ​ប្រាក់​យ៉ាង​អកម្ម​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ក្រុង​ញ៉ូវយ៉ក។ នៅ​ចំពេល​នៃការ​ផុយ​ស្រួយ​ក្នុង​បែងចែក​សាច់​ប្រាក់​អន្តរជាតិ ការ​ចាយ​វាយ​ប្រាក់ចិន​​​ត្រូវ​បាន​គេ​ស្វាគមន៍​។ ជាង​នេះទៅ​ទៀត ខ្សែបណ្តាញ​ដោះ​ដូរ​ប្រាក់​ចិន​ទ្វេភាគី​និង​ការ​ចាយវាយ​​លើ​ពាណិជ្ជកម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ដែល​ប៉េកាំង​កំពុង​បង្កើត​ឡើង​នោះ​នឹង​ធ្វើឲ្យ​បណ្តា​ប្រទេស​ចូល​រួម​នោះអាច​ខ្ចី​ប្រាក់​​ជា​រូបិយវត្ថុ​ក្នុង​ស្រុក​ ហើយ​នាំ​ឲ្យ​មាន​​ការ​កាត់​បន្ថយ​ការ​ចំណាយ​។

ការ​ផ្ទេរ​សមត្ថភាព​ឧស្សាហកម្ម ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​នឹង​អាច​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​បង្កើន​កំណើន​និង​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​វិស័យ​ដែល​ពួក​គេ​ចង់​ទទួល​បាន​ផល​ប្រយោជន៍​ស្រដៀង​គ្នា​ដូចទៅ​នឹង​ការ​រីក​ចម្រើន​ផ្នែក​ឧស្សាហកម្ម​របស់​ចិន​កាលពី​ដំបូង​ដែរ។ ក្រៅ​ពី​នោះ ការ​ប្រៀប​ធៀប​​ប្រាក់​កម្ចី​របស់​ចិន​និង​របស់​ Eximbank របស់​អាមេរិក​ទៅ​ឲ្យ​ទ្វីបអាហ្វ្រិក​​​​បាន​បិតបាំង​ការ​អះអាង​​​ជា​ច្រើន​ដង​ថា កម្ចី​របស់​ចិន​​គឺ​ផ្តោត​លើ​ការ​ស្វែងរក​ធនធាន​ធម្មជាតិ។ ធនាគារ Eximbank របស់​ចិន​បាន​រួម​ចំណែក​​ដល់​ប្រទេស​ស្ទើ​តែ​ទាំង ៥៤ នៅ​ទ្វីបអាហ្វ្រិក ទោះ​ប្រទេស​នោះ​សម្បូរ​ ឬ​ក្រខ្សត់​ធនធាន​ក៏ដោយ ហើយ​មិន​បង្ហាញ​ពី​ការ​រើស​អើង​ដល់កម្ចី​របស់​រដ្ឋ​ទាំងនោះ។ ផ្ទុយទៅវិញ ប្រាក់​កម្ចី​ Eximbank របស់​អាមេរិក ផ្តោត​ទៅ​លើ​ថាមពល​និង​រ៉ែ ហើយ​ផ្តល់​ឲ្យ​តែ​ប្រទេស​ដែល​ខ្លួន​ចូល​ចិត្ត​មួយ​ចំនួន​ប៉ុណ្ណោះ។

នៅទីបំផុត​ ដោយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​និង​ប្រទេស​ដែល​កំពុង​លេច​មុខ​ខ្លាំង​​ដែល​គេ​ព្យាករណ៍​ថាមាន​ចំនួន ៥៩ ភាគ​រយ​នៃ​ ផ.ស.ស ពិភព​លោក​នៅ​ឆ្នាំ ២០១៨ ការ​បងើប​ឡើង​​គំរូ​នៃ​ការ​ផ្តល់​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​ដែល​ថោកជាង ឆាប់​រហ័សជាង និង​មាន​លក្ខណៈ​បត់​បែន​​តម្រូវ​តាម​តម្រូវ​ការ​របស់​ប្រទេស​ម្ចាស់​ផ្ទះ​នោះគួរ​តែ​ត្រូវ​ស្វាគមន៍​ មិន​មែន​​​រើស​អើង​នោះទេ។

ប៉ុន្តែ​ក្រៅ​ពី​ហិរញ្ញវត្ថុ ឥទ្ធិពល​​ដ៏​មាន​ផល​វិបាក​បំផុត​​របស់​ BRI នោះ​នឹង​ត្រូវ​គេ​មើល​ឃើញ​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ។​

ផ្លូវ​សូត្របុរាណ​​របស់​ចិន​បាន​ផ្តោត​លើ​​ពាណិជ្ជកម្ម​និង​កា​រផ្លាស់​ប្តូរ​គ្នា​ខាង​អរិយធម៌។ ការ​ចងក្រង​តំបន់ដ៏បើក​ចំហរ​របស់ BRI ដូចគ្នា​នោះដែរ នឹង​បង្ហាញពី​​ការ​ប្តេជ្ញាចិត្ត​របស់​ប្រធានាធិបតី ស៊ី ដើម្បីបង្កើត​​ទំនាក់ទំនង​​អន្តរជាតិ​ថ្មី​ដែល​បូក​បញ្ចូល​​ការ​ឈោង​ចាប់​ទំហំ​ធំ​របស់​ចិន​ឲ្យ​បាន​ដល់​ទ្វីប​អាហ្វ្រិក​នៅ​ក្នុង​ភាព​ឈ្នះៗ។ ការ​បក​ស្រាយ​​ដល់​ការ​វាយ​តម្លៃ​ដ៏​សុទិដ្ឋិនិយម​របស់​គាត់​សម្រាប់​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​​នោះក៏​នឹង​​អាច​សម្រេច​បាន​នូវ​ការ​សន្យា​ដែល​បាន​ពន្យាពេល​ជា​យូរ​មក​ហើយ​នៃ​កិច្ច​សហប្រតិបត្តិការ​​​​ភាគ​ខាងត្បូង​នៅ​ក្នុង​សម័យ​ក្រោយ​អាណា​និយគមទេ។

ស្រដៀង​គ្នា​នេះដែរ ការ​លេច​មុខ​ឡើង​វិញ​របស់​ចិន​នៅ​ក្នុង​សតវត្សរ៍ទី ២១ នេះ​​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ងើប​ឡើង​របស់​អាមេរិក​កាលពី​មួយ​សតវត្សរ៍កន្លងទៅ​ដែរ។

ចន្លោះឆ្នាំ ១៨៩០ និង​ដើម​ទសវត្សរ៍ទី ១៩០០ ការ​ផលិត​របស់​រោង​ចក្រ​អាមេរិក​ដែល​​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ចេញ​​នោះ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​ចំនួនតិចជាង ១ ភាគ ៤ ទៅ​ចំនួនជាង ២ ភាគ​ ៣ នៅពេល​ការ​ផលិត​លើស​ចំនួន​ពី​កសិដ្ឋាន​និង​រោង​ចក្រ​​ត្រូវ​បាន​លក់​ទៅ​បរទេស​។ នៅត្រឹម​ចុង​ទសវត្សរ៍ទី ១៩១០ និង​ដល់​ទសវត្សរ៍ទី ១៩២០ អាមេរិក​បាន​ក្លា​យជា​អ្នក​នាំ​ចេញ​ដើមទុន​ជាង ១ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​កម្ចី​ពី​ទីក្រុង​ញ៉ូវយ៉ក​​ជា​ប្រចាំ​ឆ្នាំ។​

នៅពេល​ BRI បាន​ក្លាយទៅជា​ច្រក​សម្រាប់ការ​នាំ​ចេញ​ដើមទុន​របស់​ចិន​នៅ​ក្នុង​ទំហំ​ស្រដៀង​គ្នា​នោះ ការ​រៀបចំ​ឡើង​និង​ការ​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​នោះ​ប្រាកដ​ជា​ត្រូវ​បាន​​រៀន​សូត្រ​ពី​មេរៀន​​​នៅ​សម័យ​នោះ។

ការ​រីក​ចម្រើនរបស់​អាមេរិក​​នោះ​ ម្តង​ម្កាល​ បាន​បែរទៅ​ជា​​ទទួល​ផល​មិន​ល្អ​នៅ​ក្នុង​សេដ្ឋកិច្ច​អាមេរិក ហើយ​ធ្វើ​ឲ្យ​ដៃគូពាណិជ្ជកម្ម​​និង​ប្រទេស​ផ្គត់​ផ្គង់​វត្ថុធាតុ​ដើម​ដែលក្រជាង​ខ្លួន​នោះ​ទទួល​រងគ្រោះ​​ពី​ផ្សារ​ដើមទុន​ទន្ទឹម​គ្នាដែរ។ ទីក្រុង​វ៉ាស៊ីន​តោន​ខកខាន​បង្កើន​​ការ​លើក​ស្តួយ​នៅពេល​នោះ និង​ផ្តល់​នូវ​ទំនិញសាធារណៈ​ចាំបាច់​ (​ការ​ផ្តល់​ហិរញ្ញ​ប្បទានអភិវឌ្ឍន៍​អន្តរជាតិ ការ​វិល​ជុំ​នៃ​លំហូ​រ​ដើម​ទុន ការ​បង្កើត​ស្ថាប័ន​អន្តររដ្ឋាភិបាល និង​ប្រាក់​កម្ចី​​ប្រកប​ដោយ​ស្ថិរភាព​) ដែល​អាច​​ទប់​ទល់​ការ​ដួល​រលំ​នៅ​បរទេស។ ការនាំ​ចេញ​ដើម​ទុន​របស់​ចិន​ត្រូវ​តែ​ជៀសវាង​គំរូ​​អាមេរិក​នោះ ហើយជា​ជំនួស​វិញ ដោយ​មានការ​អត់​ធ្មត់​និង​គោលដៅ​នោះ គួរ​ភ្ជាប់​ដើមទុនក​រូបវន្ត​ជា​មួយ​នឹង​ចំណេះ​ធ្វើ​បច្ចេកទេស​ ទំនាញ​គ្រប់​គ្រង និង​ភាព​ជា​ម្ចាស់​គម្រោងនៅ​ក្នុងស្រុក។​

ក្នុង​អំឡុង​ពេល​ ១ ទសវត្សរ៍​ខាង​មុខ​ ចិន​នឹង​ជំនួស​អាមេរិក​ជា​ប្រទេស​សេដ្ឋកិច្ច​ធំជាង​គេ​របស់​ពិភព​លោក។ នៅ​ពេល​ចិន​កាន់តែ​មាន​ទ្រព្យ​ឡើង​នោះ ចិន​ត្រូវ​តែ​បន្ត​ការ​ទទួល​ខុស​ត្រូវ​​លើ​ការ​ដឹកនាំ​និង​អ្នក​ផ្តល់​ទំនិញ​សាធារណៈ​ពិភព​លោក។ ផែនការ BRI នោះ​គឺជា​ការ​ចាប់​ផ្តើម​​ល្អ​មួយ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​នោះ​នឹង​ត្រូវ​គេ​ដឹង​​នៅ​ពេល​ខាង​មុខ​ ព្រមទាំង​​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ទាក់​ទាញ​ប្រទេស​ដែល​មិន​ទាន់​ច្បាស់លាស់​នៅ​លោក​ខាង​លិច​និង​នៅអាស៊ី​ចូល​ទៅ​ក្នុង​ក្រុម​នោះ៕​

 

ចែករំលែក

បញ្ចេញយោបល់