គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកែប​ រៀបចំ​វគ្គបណ្ដុះបណ្ដាល​ស្ដីពី ​ការកសាង​កម្មវិធីវិនិយោគ​បីឆ្នាំ​រំកិលស្រុក​

ថ្ងៃពុធ ទី ១៧ ឧសភា ២០១៧​
153

ខេត្តកែប៖ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍សំដៅទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកែប សហការជាមួយមន្ទីរផែនការខេត្តកែប បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ក្រោមអធិបតី លោក លេង សុខុម អភិបាលរងស្រុកដំណាក់ចង្អើរ លោក កៅ គី ប្រធានក្រុមប្រឹក្សាស្រុក លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការ និងមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកែប និងគ្រូបង្គោលថ្នាក់ខេត្ត ក្រុមការងារមន្ទីរផែនការខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមការងារកសាងផែនការស្រុក ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ស្រុក សរុបចំនួន ៥៣រូប៕

ចែករំលែក

បញ្ចេញយោបល់