សាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ នាំយកអំណោយ​មនុស្សធម៌​ជូនប្រជាពលរដ្ឋ​រស់នៅ​សហគមន៍ក្រីក្រ​ចំនួន៨០គ្រួសារ​ ក្នុងភូមិ​បឹងឈូក​

ថ្ងៃពុធ ទី ១៧ ឧសភា ២០១៧​
96

នាល្ងាចថ្ងៃទី​១៦​ ខែ​ឧសភា ឆ្នាំ ២០១៧​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលរស់នៅសហគមន៍ក្រីក្រចំនួន៨០គ្រួសារ​ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីទ្បូម៉ែត្រលេខ៦។

នាឱកាសនោះ ប្រធានគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ​ ជាពិសេសអ្នកដែលរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​​។ អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗរួមមាន៖​ អង្ករ១០គីទ្បូក្រាម​ និងថវិកាចំនួន១ម៉ឺនរៀល​ ៕

ចែករំលែក

បញ្ចេញយោបល់