(វីដេអូ) តើបក្ស​ប្រឆាំង​បានធ្វើ​អ្វីខ្លះ​ចាប់តាំង​ពីមុន និងក្រោយ​ការ​បោះឆ្នោតឆ្នាំ ២០១៣មក ?

ថ្ងៃពុធ ទី ១៧ ឧសភា ២០១៧​
317

ពេលវេលានៃការបោះឆ្នោត គឺជាពេលវេលា​ដែលបងប្អូ​នប្រជាពល​រដ្ឋទាំង​អស់​ត្រូវ​ពិចារណា​អំពី គុណសម្បត្តិរបស់គណបក្សនយោបាយនីមួយៗឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តផ្ដល់សេចក្ដីទុកចិត្ត គាំទ្រដល់គណបក្សណាមួយ។
សន្លឹកឆ្នោតមួយសន្លឹកពិតជាមានតម្លៃខ្លាំងណាស់សម្រាប់អនាគតប្រទេសជាតិ ក៏ដូច​ជា​អនា​គតកូនចៅយើងទាំងអស់គ្នា ។ វាអាចជាសន្លឹកឆ្នោតដែលនាំសុខសន្តិភាព និងភាព​សម្បូរ​សប្បាយដល់ខ្លួនយើង និងគ្រួសារយើងម្នាក់ៗ ឬអាច​ជាសន្លឹក​ឆ្នោត​ដែល​នាំនូវ​ភាព​ក្ដៅក្រហាយ ភាពវឹកវ បង្ហូរឈាមគ្នា រវាងខ្មែរនិងខ្មែរសារជាថ្មីម្ដងទៀត។

ដើម្បីជាទុនក្នុងការសម្រេចចិត្ត និងធ្វើឲ្យសន្លឹកឆ្នោតរបស់យើងមានតម្លៃ និងមាន​ប្រយោជន៍ យើងគួរគប្បីពិចារណាជុំវិញសំណួរថា តើក្រុមប្រឆាំង​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​សង្គ​មជា​តិនាពេលកន្លងមករហូតមកដល់សព្វថ្ងៃ?

ចែករំលែក

បញ្ចេញយោបល់