លោក ស ខេង ណែនាំឱ្យអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

ថ្ងៃពុធ ទី ១៧ ឧសភា ២០១៧​
239

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ បានចេញគោលការណ៍ណែនាំចំនួន ១០ចំណុច ឱ្យគណៈបញ្ជាការឯកភាពទាំង ២៥រាជធានី-ខេត្ត ទាំងកម្លាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធ ត្រូវរួមសហការគ្នាយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅអំឡុងពេលនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ លោក ស ខេង បានណែនាំ និងជំរុញឱ្យគណៈបញ្ជាការឯកភាពទាំង ២៥រាជធានី-ខេត្ត ត្រូវរួមគ្នាទប់ស្កាត់ឱ្យបានខ្ពស់នូវសកម្មភាពទាំងឡាយណា បង្កអសន្តិសុខដល់ដំណើរការបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ និងត្រូវចាត់វិធានការការពារសន្តិសុខ សុវត្ថិភាព នៅគ្រប់គោលដៅសំខាន់ៗ។

លោក ស ខេង ក៏បានណែនាំផងដែរឱ្យអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធ ត្រូវផ្តល់សេវាសន្តិសុខដោយស្មើភាពគ្នា ជូនគ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ជាពិសេសនៅអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
សូមអានខ្លឹមសារលំអិតនៃ សេចក្តីណែនាំរបស់លោក ស ខេង ៖


ចែករំលែក

បញ្ចេញយោបល់