នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ លោក ច័ន្ទ សុផល សមាជិកគណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់ភ្នាក់ងារគណបក្សនយោបាយ ស្ដីពីខ្លឹមសារសំខាន់ៗ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលមានគ្រូឧទ្ទេសចំនួន០៤រូប និងសិក្ខាកាមចូលរួម ៨៤១នាក់ មកពី១០សង្កាត់ ក្នុងក្រុងបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ៕