Trump វាយប្រហារប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាលម្អៀង ខណ្ណៈ Micchelle Obama ព្រលះ Trump

ថ្ងៃសុក្រ ទី ១៤ តុលា ២០១៦​
149

វ៉ាស៊ីនតុន (AFP)៖ លោក Donald Trump បានខឹងយ៉ាងខ្លាំងជាមួយនឹងព័ត៌មានមួយដែលបានផ្សព្វផ្សាយថា គាត់កំពុងតែកើតទុក្ខ និងព្រួយបារម្ភអំពីក្តីសង្ឃឹមនឹងក្លាយទៅជាប្រធានាធិបតីដែលកំពុងតែរសាត់ឆ្ងាយទៅៗ ក្រោយពីមានរឿងរ៉ាវដ៏មុតស្រួតមួយចំនួនដែលកំពុងតែវាយប្រហារគាត់នៅលើប្រព័ន្ធផ្សព្វផ្សាយខ្ញុំមិនមែនកំពុងតែប្រឆាំងជាមួយបុគ្គលវៀចវេរ លោកស្រី Hillary Clinton នោះទេ តែខ្ញុំកំពុងតែប្រឆាំងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ដែលវៀចវេរ នេះបើតាមការថ្លែងរបស់បេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃសៅរ៍ នៅក្នុង Fairfield, Connecticut។

លោក Trump ហាក់ដូចជាសម្តែងការខកចិត្តចំពោះអត្ថបទមួយរបស់កាសែត New York Times ដែលបានដកស្រង់ពាក្យសម្តីពីសហការីគាត់ដែលមិនបានបញ្ចេញឈ្មោះថា “អារម្មណ៍របស់គាត់គឺមិនប្រក្រតី និងមានកង្វល់ជាច្រើន”។ ហើយក៏មានសម្តីដែលត្រូវបានដកស្រង់ចេញពីពេលដែលយុទ្ធនាការរបស់គណបក្សសាធារណរដ្ឋរាប់នឹងត្រូវបានបញ្ចប់ថា “គាត់មានការនឿយហត់ ខកចិត្ត និងនៅតែច្របូកច្របល់ជាមួយនឹងដំណើរការនយោបាយ”។

ឧកញ៉ាអចលនទ្រព្យរូបនេះបានផ្ញើសារត្រលប់ទៅវិញកាលពីថ្ងៃអាទិត្យថា៖ “ការជួបជុំរបស់ខ្ញុំគឺមិនដែលត្រូវបានផ្សព្វផ្សាយឱ្យត្រឹមត្រូវនៅលើប្រព័ន្ធផ្សព្វផ្សាយនោះទេ ពួកគេមិនដែលបង្ហាញនូវអត្ថន័យពិតប្រាកដនៃសារ ក៏ដូចជាចំនួនអ្នកចូលរួម និងភាពរីករាយរបស់អ្នកចូលរួមនោះទេ។”

ក្រោយមកចំពេលដែលប្រធានបទនេះត្រូវបានគេផ្សព្វផ្សាយទូលំទូលាយនោះ គាត់ក៏បានបន្ថែមថា៖ “នេះមិនមែនជាសេរីភាពសារព័ត៌មាននោះទេ នៅពេលដែលកាសែត និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតត្រូវបានអនុញ្ញាតឱ្យសរសេរនូវអ្វីដែលពួកគេចង់សរសេរ បើទោះជាវាខុសពីការពិតក៏ដោយ។”

លោក Trump បានត្អូញត្អែរជាច្រើនខែមកហើយអំពីការគ្របដណ្តប់នៃប្រព័ន្ធផ្សព្វផ្សាយ។ គាត់បានបញ្ចេញនូវបញ្ជីឈ្មោះដ៏វែងរបស់អង្គភាពសារព័ត៌មាន ដែលរាប់បញ្ចូលទាំង New York TIme, BuzzFeed, Politico, ហើយនិង Washington Post ជាមួយនឹងលិខិតសម្គាល់របស់ពួកគេ ហើយគាត់សន្យាថានៅពេលដែលគាត់ធ្វើជាប្រធានាធិបតី គាត់នឹងធ្វើឱ្យមានលក្ខណៈងាយស្រួលក្នុងការប្តឹងនូវសារព័ត៌មានទាំងនោះ។

ក្រុមប្រឹក្សានៃការផ្សព្វផ្សាយរបស់កាសែតWall Street Journal បានសរសេរកាលពីថ្ងៃអាទិត្យថា “លោក Trump ពិតជានិយាយត្រូវចំពោះការដែលប្រព័ន្ធផ្សព្វផ្សាយភាគច្រើនចង់ឱ្យគាត់ចាញ់”។ គាត់ក៏បានបន្ថែមថា “វាជាពិតសម្រាប់គ្រប់បេក្ខភាពរបស់គណបក្សសាធារណរដ្ឋទាំងអស់ តែអ្វីដែលប្លែកគឺ លោក Trump ធ្វើឱ្យគេងាយស្រួលពេកក្នុងការចាប់កំហុសគាត់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងដៃគូររបស់គាត់។”

សារព័ត៌មានជាតិបានផ្តល់នូវគំនិតទៅដល់គណបក្សសាធារណរដ្ឋថា “គួរតែដកបេក្ខភាពដែលគ្មានសង្ឃឹមចេញទៅ” បើសិនជាលោក Trump មិនអាចបង្ហាញចេញនូវលទ្ធភាពក្នុងការធ្វើជាប្រធានាធិបតីឱ្យបានមុនទិវាការងារនោះទេ ក្នុងករណីនេះលោក Trump គួរតែផ្ទេរបេក្ខភាពទៅឱ្យលោក Mike Pence ដែលជាបេក្ខភាពបម្រុងនោះទៅ។

បើទោះជាមានការតវ៉ាពីសំណាក់លោក Trump ក៏ដោយ ក៏អ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា លោក Trump បានគ្របដណ្តប់ទៅលើប្រព័ន្ធផ្សព្វផ្សាយច្រើនជាងបេក្ខភាពមុនៗកាលពីឆ្នាំកន្លងមក។

កម្រិតនៃការអស់សង្ឃឹម

អ្នកកាសែតដ៏មានប្រជាប្រិយភាពនៅសហរដ្ឋអាមេរិចមួយរូបគឺលោក James Gallows ដែលនៅទស្សនាវត្តី Atlantic បានរិះគន់យ៉ាងខ្លាំងចំពោះលោក Trump ដោយបង្ហាញចេញយ៉ាងច្បាស់នូវភាពអស់សង្ឃឹមដោយបានសរសេរកាលពីថ្ងៃអាទិត្យថា៖ “ខ្ញុំបានមើលឃើញថាយុទ្ធនាការរបស់អ្នកឈ្មះ និងអ្នកដែលនឹងចាញ់រួចមកហើយ”។ យុទ្ធនាការ ១០០% Iron Law បាននិយាយថា “បញ្ហារបស់យើងគឺការផ្សព្វផ្សាយ” ដែលកំពុងតែធ្វើឱ្យយុទ្ធនាការដើរថយក្រោយ។

ប៉ុន្តែលោក Paul Manafort បានឆ្លើយតបទៅវិញនៅក្នុងការបង្ហាញខ្លួននៅលើ CNN កាលពីថ្ងៃអាទិត្យវិញថា យុទ្ធនាការរបស់លោក Trump កំពុងតែរឹងមាំ និងដើរទៅមុខជានិច្ច ដោយពួកយើងបានប្រមូលបានច្រើនជាង ១៣២លាន នៅក្នុងរយៈពេល២ខែចុងក្រោយនេះ។

គាត់ក៏បានបញ្ជាក់ថា លោក Trump បានទៅធ្វើដំណើរទៅកាន់តំបន់សមរភូមិសំខាន់ៗដូចជា រដ្ឋ Pennsylvania Ohio និង Florida ម្តងហើយម្តងទៀត ហើយកំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់រដ្ឋទាំងនោះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៃការស្ទង់មតិកាលពីពេលថ្មីៗនេះបានបង្ហាញថា តួរលេខរបស់លោក Trump កំពុងតែថយចុះយ៉ាងអាក្រក់នៅក្នុងតំបន់សមរភូមិទាំងនោះ ជាពិសេសគឺការប៉ះពាល់ដោយពាក្យសម្តីរបស់គាត់លើករណី ឪពុកម្តាយរបស់ទាហ៊ានជនជាតិមូស្លីម ហើយនិងការលើកឡើងរបស់គាត់អំពី ការធ្វើវិសោធនកម្មមនុស្សលើកទី២ អ្នកដែលស្រលាញ់កំាភ្លើង និងការទាញយកនូវអ្វីដែលជាចំណុចមិនពេញចិត្តចំពោះ Clinton។

លោក Manafort បានរំលឹកម្តងហើយម្តងទៀតថា អ្វីដែលលោក Trump បានលើកឡើងអំពីការធ្វើវិសោធនកម្មមនុស្សលើកទី២គ្រាន់តែមានន័យយ៉ាងសាមញ្ញដើម្បីជម្រុញឱ្យគេទៅបោះឆ្នោតតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក៏ទីប្រឹក្សាកំពូលរបស់លោក Trump គឺសមាជិកព្រឹទ្ធសភារបស់រដ្ឋ Alabama លោក Jeff Sessions បានទទួលស្គាល់ថា បេក្ខភាពរួបនេះត្រូវការការប្រស្រ័យទាក់ទងដែលមានប្រសិទ្ធិជាងនេះ។

“គាត់ត្រូវតែមានទឹកចិត្តប្រយុទ្ធ តើគាត់ត្រូវប្រាស្រ័យទាក់ទងក្នុងនាមគាត់ជានរណា អ្វីដែលគាត់មានជំនឿ និងការផ្លាស់ប្តូរបែបណាដែលគាត់នឹងនាំប្រទេសអាមេរិចទៅ” នេះជាអ្វីដែលគាត់បានប្រាប់ ABC។

“គាត់ត្រូវការការប្រាស្រ័យទាក់ទង ខ្ញុំគិតថាគាត់អាច អាចធ្វើបានល្អជាងនេះ”

អ្នកសម្ភាស៍របស់ CNN ក៏បានសាកសួរលោក Manafort អំពីការដាក់សម្ពាធទៅលើលោក Trump ឱ្យបង្ហាញចេញនូវទ្រព្យសម្បត្តិរបស់គាត ខណ្ណៈដែលលោកស្រី Clinton បានបង្ហាញរួចមកហើយកាលពីថ្ងៃសុក្រ។

គេក៏បានផ្សព្វផ្សាយនូវវីដេអូដែលលោក Trump បានជម្រុញឱ្យលោក Mitt Romney ដែលជាបេក្ខភាពរបស់គណបក្សសាធារណរដ្ឋកាលពីឆ្នាំ ២០១២ ដើម្បីបង្ហាញនូវទ្រព្យរបស់គាត់ ដោយបាននិយាយថា “បើសិនជាអ្នកមិនព្រមបង្ហាញនូវឯកសារទាំងនោះទេ អ្នកប្រាកដជាមានរឿងអ្វីដែលមិនល្អហើយ។”

Manafort បានរំលឹកម្តងហើយម្តងទៀតថាអំពីការពន្យល់របស់លោក Trump ថាគាត់កំពុងតែស្ថិតនៅក្រោមការធ្វើសវនកម្មរបស់សេវាកម្មប្រាក់ចំណូលផ្ទៃក្នុង

“គាត់នឹងបង្ហាញនៅពេលដែលអ្វីៗចប់សព្វគ្រប់” លោក Manafort បាននិយាយ ហើយគាត់ក៏បានបន្ថែមថា ការបង្ហាញរបស់លោកស្រី Clinton គឺទទួលបានពីមនុស្សដែលធ្លាប់ទទួលបានផលប្រយោជន៍ពីក្រសួងការបរទេសរបស់លោកស្រីផងដែរ ដោយផ្តោតទៅលើពេលដែលលោកស្រីជារដ្ឋលេខាធិការ។

“ខ្ញុំមិនទាន់បានឃើញនូវរឿងអ្វីអំពីរឿងនេះនៅឡើយទេ”

ប្រភព៖Yahoo News

ចែករំលែក

បញ្ចេញយោបល់