ចិនបានបើកវេទិការអន្តរជាតិកម្រិតខ្ពស់បំផុតដើម្បីលើកកម្ពស់យុទ្ធសាស្ត្រអន្តរទ្វីបដ៏មហិច្ឆិតារបស់ខ្លួនដែលគេស្គាល់ថា ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ។ នៅមុនវេទិកាផ្លូវមួយ-ខ្សែក្រវ៉ាត់មួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនោះ បណ្តាញផ្សព្វផ្សាយរដ្ឋចិនបានលើកឡើងនូវស្ថិតិចោះៗដែលបានបង្ហាញពីជោគជ័យនៃការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវនោះ ក្នុងខណៈដែលរបាយការណ៍គួរឲ្យសង្ស័យផ្សេងទៀតបានលើកឡើងពីការតវ៉ាជាច្រើនអំពីការផ្តួចផ្តើមគំនិតនោះ អំពីរឿងនៃការខ្វះខាតការផ្តល់មូលនិធិរហូតដល់បញ្ហាលើគម្រោងជាក់លាក់។
តថភាពស្ថិតនៅចន្លោះណាមួយបញ្ហាទាំងពីរខាងលើនោះ។ ប៉ុន្តែ កាន់តែច្បាស់នោះគឺ ការពិភាក្សាស្ទើតែគ្មានបានប្រយោជន៍នោះក៏បាត់បង់ចំណុចស្នូលរបស់ការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវនោះដែរនាពេលកន្លងមក។ ទោះបីជាចិនបានស្ទុះស្ទារដោះស្រាយកង្វល់ខ្លះ ចាប់តាំងពីកម្មវិធីនោះបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៣ ក៏ដោយ ក៏ការដោះស្រាយកត្តាប្រឈមជាប្រព័ន្ធនោះកន្លងមកគ្មានត្រូវបានគេឃើញមានពន្លឺនោះទេ។
កម្មវិធីខ្សែក្រវ៉ាត់និងផ្លូវនោះជារឿយៗត្រូវបានគេចាត់ទុកថាជាការផ្តួចផ្តើមគំនិតដ៏ធំបំផុតមួយដែលធ្វើឡើងដោយប្រទេសតែមួយ។ ហើយទំហំរបស់វា តាមពិតទៅ គួរឲ្យភ័យណាស់។ វាបានរួមបញ្ចូលប្រជាជនពិភពលោកជាង ២ ភាគ ៣ និងជាង ១ ភាគ ៣ នៃសេដ្ឋកិច្ចពិភពលោក និងអាចរួមបញ្ចូលទាំងការវិនិយោគរបស់ចិនដែលសរុបរហូតដល់ ៤ ពាន់ពាន់លានដុល្លារ។
ទោះបីជាផ្តោតខ្លាំងទៅលើភូមិសាស្ត្រនយោបាយក៏ដោយ កម្មវិធីនោះត្រូវរៀបចំឡើងដើម្បីបំពេញតាមបំណងចិន ទាំងនៅក្នុងស្រុកនិងនៅបរទេស។ នៅក្នុងស្រុក ថ្នាក់ដឹកនាំចិនសង្ឃឹមថា ខ្លួននឹងជួយបន្ថូបន្ថយផលិតផលលើសចំនួននិងជំរុញកំណើននៅក្នុងតំបន់ព្រំដែនដែលមិនសូវមានការអភិវឌ្ឍន៍របស់ខ្លួន ដោយជំរុញកំណើនសេដ្ឋកិច្ចដែលជួយផ្តល់ការរស់រានរបស់គណបក្សកុម្មុយនីស្តចិន។ នៅបរទេស ផែនការនោះគឺជាមធ្យោបាយមួយដែលប៉េកាំងអាចប្រើអំណាចសេដ្ឋកិច្ចរបស់ខ្លួនដើម្បីពន្លឿនគោលដៅការទូតនិងយុទ្ធសាស្ត្រ ដោយពង្រឹងជំហររបស់ចិននៅក្នុងតំបន់ Eurasia ហើយនៅកន្លែងខ្លះ ជាយថាហេតុនាំឲ្យចុះខ្សោយដល់អំណាចយ៉ាងខ្លាំងរបស់វ៉ាស៊ីនតោនផងដែរ។
វេទិការផ្លូវនិងខ្សែក្រវាត់នោះ នៅសប្តាហ៍ក្រោយ នឹងជាឱកាសសម្រាប់ ស៊ី ជីនពីង ក្នុងការបង្ហាញនូវសមិទ្ធិផលរបស់ផែនការផ្លូវនិងខ្សែក្រវាត់និងការកើនឡើងអំណាចសេដ្ឋកិច្ចរបស់ចិន ជាពិសេសនៅចំពេលភាពមិនច្បាស់លាស់អំពីតួនាទីរបស់អាមេរិកបន្ទាប់ពីការស្លាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក និងជាមួយសមាជបក្សលើកទី ១៩ នៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។ ដោយមានមេដឹកនាំមកពីប្រទេស ២៨ ចូលរួម និងគណៈប្រតិភូមកពីប្រទេស ១១០ នោះ បទបង្ហាញនោះរាប់បញ្ចូលទាំងកិច្ចប្រជុំតុមូលរបស់មេដឹកនាំ ព្រមទាំងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនិងផែនការសកម្មភាពនៅចំពេលការចូលរួមទ្វេភាគីដែលនឹងកើតឡើងនៅខាងក្រៅកិច្ចប្រជុំ។
ប៉ុន្តែ តថភាពនោះគឺមានលក្ខណៈលាយឡំគ្នា។ ម្យ៉ាង ការផ្តួចផ្តើមគំនិតនោះពិតជាទទួលបានសមិទ្ធិផលច្រើនជាងអ្នករិះគន់បានប្រមើលទុកមុនទៅទៀត។ ប្រទេសជាច្រើនក៏បានគាំទ្រការផ្តើមគំនិតនោះក្នុងកម្រិតផ្សេងៗគ្នា ទោះបីជាការសារទររបស់គេមានការប្រែប្រួល អាស្រ័យលើថា តើពួកគេនិយាយជាសាធារណៈ ឬជាឯកជនក៏ដោយ។ ហើយគម្រោងខ្លះក៏បានចាប់ផ្តើមដំណើរការផងដែរ ទោះបីជាគម្រោងជាច្រើនកាលពីពេលមុនត្រូវបានគេគិតជាលម្អិត ហើយក្រោយមកត្រូវបានបញ្ចូលទៅក្នុងស្លាករបស់ផ្លូវនិងខ្សែក្រវាត់នោះ។ សម្រាប់ប្រទេសអាស៊ីភាគច្រើន ចំណាប់អារម្មណ៍នឹងផែនការនោះត្រូវបានជំរុញឡើង មិនសូវដោយការងាកផ្នែកមនោគមវិជ្ជាខ្លះទៅកាន់ចិន ហើយភាគច្រើនដោយការទទួលស្គាល់ពីការពាក់ព័ន្ធនឹងការពន្លឿនគោលដៅសេដ្ឋកិច្ចរបស់គេប៉ុណ្ណោះ ដោការលើកកម្ពស់ការវិនិយោគបរទេស និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ តថភាពនោះគឺថា តម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលធនាគារអភិវឌ្ឍអាស៊ី បានព្យាករណ៍ថា មានប្រហែល ១,៧ ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំនោះ មានចំនួនលើសយ៉ាងខ្លាំងពីការផ្តល់មូលនិធិរបស់ខ្លួន ហើយចិនគឺជាប្រទេសមួយដែលមិនចង់មានឆន្ទះក្នុងការផ្តល់ប្រាក់ដើម្បីដោះស្រាយគំលាតនោះ។
សម្រាប់មុខមាត់ខ្លួនវិញ ចិនក៏បានចាប់ផ្តើមព្យាយាមដោះស្រាយកង្វល់ទាំងនោះខ្លះដែលអ្នករិះគន់មានកង្វល់តាំងពីដំបូងមក។ ការខិតខំប្រឹងប្រែងរបស់ប៉េកាំងក្នុងការផ្តោតលើភាពបើកចំហ បរិយាប័ន និងសហការនោះ ជំហរងាករបស់ខ្លួនទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធចំរូងចម្រាស់ខ្លះ និងចេតនាក្នុងការដោះស្រាយកង្វល់អំពីស្តង់ដារនិងតម្លាភាពនោះត្រូវបានគេដឹងនៅក្នុងបណ្តាប្រទេសក្នុងតំបន់។ សូម្បីតែសំណួរដូចជាការផ្តល់ហិរញ្ញវត្ថុក៏ត្រូវបានគេមើលឃើញថា មានច្រើនគួរសមដែរ ទោះបីជាផ្លូវដ៏វែងឆ្ងាយនៅពេលខាងមុខក៏ដោយ។ ការចាប់កំណើតរបស់ធនាគារ AIIB គឺជាការចាប់ផ្តើមឆ្លើយសំណួរលើការផ្តល់មូលនិធិដល់ផែនការធំនេះ ទោះបីជាកន្លងមកវាមានប្រាក់តិចជាងតម្រូវការក៏ដោយ។
ប៉ុន្តែកត្តាប្រឈមនៅតែមាន។ កត្តាប្រឈមខ្លះត្រូវគេដឹង ដូចជាការបំភាន់ស្ថិតិផ្លូវការដែលធ្វើឲ្យលំបាកក្នុងការវិភាគស្ថានភាពពិតនៃកម្មវិធីនោះ។ ឧទាហរណ៍ ទោះបីជាបណ្តាញផ្សព្វផ្សាយរដ្ឋនៅមុនកិច្ចប្រជុំបន្តផ្តោតលើការវិនិយោគដ៏ធំ ផ្តល់ការងារ និងពន្ធដែលបង្កើតឡើងដោយវត្តមានសេដ្ឋកិច្ចរបស់ចិននៅបណ្តាប្រទេស មានតែការវិនិយោគខ្លះនោះប៉ុណ្ណោះតែមានផ្ទាល់ទៅនឹងគម្រោងរបស់កម្មវិធីនោះ។ នេះបានធ្វើលំបាកក្នុងការវាយតម្លៃថា តើវិនិយោគចិនភាគច្រើនធ្វើទៅលើបណ្តាប្រទេសទាំងនេះ។ រូបភាពដ៏មានក្តីសង្ឃឹមនេះក៏មិនបានរាប់បញ្ចូលការខាតបង់ផ្នែកសង្គមនិងបរិស្ថានរបស់កម្មវិធីនោះដែរ។
កាន់តែបង្ករបញ្ហាទៀតនោះគឺកត្តាប្រឈមជារចនាសម្ព័ន្ធដែលកំពុងធ្វើឲ្យផែនការខ្សែក្រវាត់និងផ្លូវនោះប្រឈមមុខ ដែលមិនសូវមានការរីកចម្រើននិងបង្ហាញពីសញ្ញាដ៏តិចតួចដែលត្រូវយកមកដោះស្រាយប្រកបដោយអន្ថន័យ។ ក្នុងចំណោមកត្តាប្រឈមទាំងនេះ មាន ៣ គួរឲ្យកត់សម្គាល់ៈ ការសហការ រង្វាស់ស្ទង់ និងភាពជឿជាក់។
នៅក្នុងស្រុក បញ្ហានោះគឺការសហការ។ ទោះបីជា វាពិតថា កម្មវិធីផ្លូវនិងខ្សែក្រវាត់នោះគឺជាអាទិភាពសម្រាប់ ស៊ី ក៏ដោយ ក៏ភាពលេចធ្លោរនោះពិតជាបានបង្ហាញនូវការសាទរនិងបណ្តាសារនាពេលកន្លងមកនៅចិន។ ក្នុងខណៈដែលស្ថាប័នជាច្រើនកំពុងត្រូវដាក់បញ្ចូលជាផ្នែកមួយនៃផែនការដ៏សំខាន់នេះ វាក៏ធ្វើឲ្យកាន់តែស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសហការការខិតខំប្រឹងប្រែងរវាងពួកគេ។
ទំហំនៃបញ្ហាសហការនោះ តាមផ្ទៃក្នុង ស៊ីគ្នាទៅនឹងកត្តាប្រឈមរង្វាស់ ពីផ្ទៃខាងក្រៅជាមួយប្រទេសនៅតែបណ្តោយផ្លូវនិងខ្សែក្រវាត់នោះ។ កម្មវិធីផ្លូវនិងខ្សែនោះមានភាពមិនរលូននៅទីដែលវាចាប់ផ្តើម ទោះបីជានៅអនុតំបន់ ឬតាមវិស័យក៏ដោយ មានភាពតានតឹងផ្នែកសាសនានិងជនភាគតិចរហូតដល់ការខ្វះខាតការការពារផ្លូវច្បាប់សម្រាប់វិនិយោគិន និងភាពមិនច្បាស់លាស់អំពីបទប្បញ្ញត្តិនៅក្នុងស្រុក។ លទ្ធផលទាំងនេះត្រូវគេស្គាល់ច្បាស់ និងដឹងឮ នៅក្នុងរបាយការណ៍ផ្លូវការ។
បញ្ហារចនាសម្ព័ន្ធពិតប្រាកដកំពុងតែបង្ហាញនូវរង្វាស់លើគម្រោងទាំងនេះ ដែលរួមចំណែកអំពីផលប្រយោជន៍នៅក្នុងគម្រោងដែលមានហានិភ័យខ្ពស់រវាងចិននិងប្រទេសជិតខាង។ គម្រោងខ្លះដែលបណ្តាក្រុមហ៊ុនចិនកំពុងប្រតិបត្តិ ឬកំពុងពិចារណានោះមានហានិភ័យយ៉ាងខ្លាំង។
នៅក្នុងចំណោមចំណុចទាំងបីនោះ កត្តាប្រឈមផ្នែកភាពជឿជាក់គឺជាទីដែលគេចាំបាច់ធ្វើភាគច្រើន ប៉ុន្តែបង្ហាញពីភាពតានតឹងយ៉ាងខ្លាំងក្នុងការដោះស្រាយ។ មន្ត្រីចិនបានយកចិត្តទុកដាក់យ៉ាងដិតដល់នូវរបៀបកម្មវិធីនោះត្រូវបានអនុវត្តនៅក្នុងតំបន់ និងបានកែសម្រួលតាមវិធីរបស់គេទៅតាមភាពជាក់ស្តែង។
ក្នុងចំណោមចំណុចទាំង៣ នោះ កត្តាប្រឈមផ្នែកជំនឿទុកចិត្តគឺថា គេត្រូវការធ្វើការងារច្រើនទៀត ប៉ុន្តែគេឃើញថា ជាការងារដ៏តានតឹងបំផុតក្នុងការដោះស្រាយ។ មន្ត្រីចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើរបៀបដែលការផ្តួចផ្តើមគំនិតនោះ ត្រូវបានគេផ្សព្វផ្សាយនិងយល់ដឹងនៅក្នុងតំបន់ ហើយបានកែសម្រួលវិធីសាស្ត្ររបស់គេទៅតាមដំណាក់កាល។ ប៉ុន្តែគេបន់ថា ការងារទាំងអស់នោះក៏ផ្លាស់ប្តូរសកម្មភាពគួរឲ្យព្រួយបារម្ភរបស់ចិនអំពីចំណុចសំខាន់ផ្សេងៗទៀតនៅក្នុងតំបន់និងនៅឆាកអន្តរជាតិ ទោះបីជាវាគឺជាភាពហួងហែងរបស់ចិននៅសមុទ្រខាងត្បូង ឬក៏ការរិះគន់របស់បណ្តារដ្ឋដែលចូលកន្លងឥទ្ធិពលរបស់ចិន។ សកម្មភាពទាំងនេះបានបង្វែចិនឲ្យទៅជាប្រទេសគួរឲ្យខ្លាចដែលអ្នករិះគន់បានព្រមានថា ការធ្វើឲ្យខ្សោយដល់សាររបស់ខ្លួន ការបង្កើនមន្ទិលអំពីចេតនារួមរបស់ខ្លួន និងការធ្វើឲ្យប៉ះពាល់ដល់ការទទួលយករបស់បណ្តាប្រទេសនិងប្រជាជនរបស់គេដល់ការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងវិធីមួយនោះអញ្ចឹង។
នេះមិនគ្រាន់តែជាការព្រួយបារម្ភយ៉ាងខ្លាំងប៉ុណ្ណោះទេ។ បណ្តារដ្ឋាភិបាលដែលស្ថិតនៅក្នុងផែនការផ្លូវមួយនិងខ្សែក្រវ៉ាត់មួយដែលត្រូវតែដោះស្រាយជាមួយភាពមិនសូវពេញចិត្តយ៉ាងខ្លាំងលើចិន ចាប់ពី Kazakhstan រហូតដល់ប្រទេសម៉ាឡេស៊ី ដូចជារូបភាពរបស់ចិនជាដើមបានបន្តធ្វើឲ្យស្មុគស្មាញដល់ការគ្រប់គ្រងរបស់គេលើឧបត្តិហេតុទាំងនេះ និងអាចបង្អាក់ដល់ឱកាសសេដ្ឋកិច្ចនៅអនាគត។ នេះក៏បានបង្កើនការព្រួយបារម្ភដែលមានស្រាប់ក្នុងចំណោមប្រទេសមួយចំនួននៅក្នុងតំបន់ដែលថា ការចូលក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ចិននោះគឺកាន់តែជួយបង្កើនអំណាចរបស់ចិនលើប្រទេសទាំងនោះដែលប៉េកាំងអាច ពេលក្រោយ ប្រើប្រាស់ដើម្បីបង្ខំឲ្យមានសម្បទានដោយធ្វើឲ្យខូចដល់ស្វ័យភាពនិងការរីកច្រើនរបស់ពួកគេ។ សម្រាប់បណ្តាប្រទេសដែលស្ថិតនៅក្រៅកម្មវិធីផ្លូវមួយខ្សែក្រវ៉ាត់មួយ ដូចជាឥណ្ឌា អូស្ត្រាលី និងអាមេរិក វាធ្វើឲ្យមានការសង្ស័យថា នេះគឺពិតជាការល្បិចកំបាំងសម្រាប់អនុត្តរភាពរបស់ចិននៅក្នុងតំបន់។
សូមចងចាំថា នៅពេលអ្នកទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញផ្សព្វផ្សាយអំពីស្ថិតិនិងកិច្ចព្រមព្រៀងថ្មីៗនោះ បញ្ហាពិតប្រាកដជាមួយការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវនោះគឺមិនគ្រាន់តែជាការមន្ទិលដល់ការគ្រប់គ្រង ឬទំហំនៃការយល់ឃើញនោះទេ ប៉ុន្តែគេត្រូវការដោះស្រាយកត្តាប្រឈមជាប្រព័ន្ធ ប្រសិនបើគេចង់ឲ្យវាជោគជ័យពិតប្រាកដ៕
ប្រភព៖ The Diplomat ចុះថ្ងៃ១៥ ខែឧសភា ឆ្នាំ២០១៧